ភ្នំពេញ៖ សមត្ថកិច្ចចម្រុះខណ្ឌដង្កោ ដឹកនាំដោយ លោក នាក់ ណារ៉ូ អធិការរងខណ្ឌដង្កោ បញ្ជា
ពីលោក យឹម សារ៉ាន់ អធិការខណ្ឌដង្កោ នៅវេលាម៉ោង ៤ និង២០នាទីល្ងាចថ្ងៃទី២៦ ខែឧសភា
ឆ្នាំ២០១៣ បានឃាត់ខ្លួនក្រុម ក្មេងទំនើង ៧នាក់ ក្រោយពេលពួកគេជិះម៉ូតូប្រដេញគ្នា ជ្រុលបុក
ព្រះសង្ឃរងរបួសស្រាល។

ហេតុការណ៍ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នា បុកព្រះសង្ឃ ព្រមទាំងបញ្ចេញសម្តីថ្លោសរារាំង
សមត្ថកិច្ចមមិនឲ្យ វាស់វែង បានកើតឡើង នៅចំណុចផ្លូវចំការដូង ហៅផ្លូវ ២១៧ ក្នុងភូមិសំបួរ
សង្កាត់ដង្កោ ខណ្ឌដង្កោ។

លោក នាក់ ណារ៉ូ អធិការរងខណ្ឌដង្កោបានឲ្យដឹងថា ក្រុមយុវជនទំនើងទាំង៧នាក់ បានជិះម៉ូតូ
៣គ្រឿង រួមមាន៖ ម៉ាកសេ ១២៥ ពណ៌ ខ្មៅ ស៊េរី ២០០៤ ពាក់ស្លាកលេខ កំពង់ចាម 1A-0107 ជិះ
គ្នាពីរនាក់, ម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AX-2751 ជិះគ្នាបីនាក់
និងមួយគ្រឿងទៀត ម៉ាកសេ១២៥ ស៊េរី ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1B-9090
ជិះឌុបគ្នាបីនាក់។

លោក នាក់ ណារ៉ូ បានបន្តថា មុនឈានដល់ការនាំខ្លួនក្មេងទំនើងទាំង៧នាក់ទៅអប់រំនេះ គឺពួកគេ
បានជិះម៉ូតូ ចេញពីផឹកស៊ីស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកខ្លួន តាមបណ្តោយផ្លូវចំការដូង ប្រដេញ
គ្នាក្នុងទិសដៅពីត្បូងទៅ ជើង លុះជិះដល់ចំណុចកើតហេតុម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៤
ពាក់ស្លាកលេខ កំពង់ចាម 1A-0107 បានរេចង្កូតទៅបុកព្រះសង្ឃ និងបុរសម្នាក់ ដែលកំពុងជិះម៉ូតូ
វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-5231 បញ្រ្ចាសទិសគ្នាពេញទំហឹង បណ្តាលឲ្យព្រះសង្ឃ
រងរបួសដៃម្ខាង។ រីឯក្មេងទំនើងជាអ្នកជិះម៉ូតូបង្កហេតុ ក៏រង របួសបែកក្បាលម្នាក់ផងដែរ។

លោកអធិការរងបានបន្តថា បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ នគរបាលជំនាញ
ចរាចរណ៍ខណ្ឌ ដង្កោ បានចុះមកអន្តរាគមន៍វាស់វែង ដើម្បីអូសយកម៉ូតូទាំងពីរគ្រឿងយករក្សាទុក
នៅអធិការដ្ឋាននគរបាល ខណ្ឌ ដង្កោ រង់ចាំការដោះស្រាយតាមផ្លូវច្បាប់។ ប៉ុន្តែខណៈសមត្ថកិច្ច
កំពុងវាសវែង ស្រាប់តែក្រុមក្មេងទំនើងបង្កហេតុ បានទូរស័ព្ទ ហៅបក្ខពួកមកបង្ករឿងជាមួយសមត្ថ
កាន់អធិការខណ្ឌរង់ចាំសាកសួរ និងពន្យល់ណែនាំ អប់រំពួកគេកុំឲ្យបញ្ចេញទង្វើ ដែលសង្គមកំពុង
ស្អប់ខ្ពើមតទៅទៀត។

លោកអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាក់ ណារ៉ូ បានបញ្ជាក់ថា កំហុសរបស់ក្រុម
ក្មេងទំនើងខាង លើ ទី១. ជិះម៉ូតូស្ថិតក្នុងស្ថានភាពស្រវឹងស្រា ទី២. បើកបរលឿនមិនគោរពច្បាប់
ទី៣. បើកបរមិនពាក់មួកសុវត្ថិ ភាព ទី៤. រំខានដល់សមត្ថកិច្ចកំពុងបំពេញការងារ និងទី៥. បង្កឲ្យ
អ្នកដទៃមានរងរបួស។

សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីចំណាត់ការចំពោះក្រុមក្មេងទំនើងទាំង៧នាក់នៅឡើយទេ
ដោយសារកំពុង ស្ថិតក្នុងការសារសួរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល