CamNews

អង្គការសហប្រជាជាតិ ទាមទារ​​ឲ្យមាន​​ “គណៈកម្មការ​​រិះរក ​​ការពិត” ​​នៅមីយ៉ានម៉ា

អ្នករាយការណ៍​ពិសេស​នៃ​អ.ស.ប.​ស្ដីពី​ សិទ្ធិមនុស្ស​នៅភូមា​ បានថ្លែង​ទាមទារ​នៅថ្ងៃសៅរ៍​ម្សិល
មិញ​ ចាត់តាំង​ឲ្យមាន​នូវ​ “គណៈកម្មការ​រិះរក​ការពិត”​ នៅ​ភូមា​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស
​អស់​រយៈកាល​រាប់​ទសវត្សរ៍​ នៅក្នុង​ប្រទេសនេះ។​     ទាំងនេះក៏ដោយ​ហេតុតែ​ អ្នករាយការណ៍​
ពិសេស​យល់ថា​ ជា​មធ្យោបាយ​អាច​ឈាន​ទៅរក​ “ការផ្សះផ្សាជាតិ”។

ក្រោយពីបាន​បំពេញ​ទស្សនកិច្ច​ចំនួន​៦ថ្ងៃ​នៅ​ប្រទេស​ភូមា​ ​ លោក Tomas Ojea Quintana ​ អ្នក
រាយការណ៍​ពិសេស​នៃ​អ.ស.ប.​ស្ដីពី​សិទ្ធិមនុស្ស​នៅភូមា​ ​ បាន​ថ្លែង​ឲ្យដឹងថា​ ​ “​ទទួល​ស្គាល់​ទុក្ខ
សោក​របស់​អ្នករងគ្រោះ​គឺជា​ការផ្តល់​ជំនួយ​ជួយ​ព្យាបាល​ ការឈឺ​ចុកចាប់​ ​ ហើយ​វា​ក៏​ជា​ជំហាន
មួយ​ជួយ​ខាឃាំង​កុំឲ្យ​កើតមាន​ការរំលោភ​លើ​សិទ្ធិមនុស្ស​ នៅ​ពេល​អនាគត​ផងដែរ”។

“នៅក្នុង​គោលបំណង​ផ្សះផ្សាជាតិនេះ​ ​ ខ្ញុំបាន​ពិភាក្សា​ជាមួយ​រាល់​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ ​ មាន​ដូច
ជា​ក្រុមជនជាតិ​ពន្ធុ​ភាគតិច​ ​ អ្នកដឹកនាំ​គណបក្ស​នយោបាយ​ ​ និង​សមាជិក​សភា​ភូមា​ ​ ដើម្បី​បង្កើត​
ឲ្យ​មាន​​ “គណៈកម្មការ​រិះរក​ការពិត”​ នៅក្នុង​ប្រទេស​ភូមា”។​ នេះ​ជា​សេចក្តី​ថ្លែងពន្យល់​របស់​ លោក
Tomas Ojea Quintana។​       សម្រាប់​អ្នករាយការណ៍​ពិសេស​នៃ​អ.ស.ប.​ស្ដីពី​សិទ្ធិមនុស្ស​នៅភូមា​ ​
សភា​ភូមា​គឺជា​ស្ថាប័ន​មួយ​ដ៏​សមរម្យ​សម្រាប់​ជួយ​បង្ក​បង្កើត​“គណៈកម្មការ​ រិះរក​ការពិត”​ នៅភូមា
នេះ។

គួរកត់​សម្កាល់ថា​ ​ នៅឆ្នាំ២០១០​ លោក Tomas Ojea Quintana​ ធ្លាប់បាន​ថ្លែង​ឲ្យដឹងថា​ ​ ទង្វើ​
រំលោភ​សិទ្ធិមនុស្ស​ខ្លះ​នៅ​ក្នុង​ប្រទេស​ភូមា​ អាច​ត្រូវគេ​ចាត់ទុកថា​ជា​ ​ “ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ”​
​ ហើយលោក​ក៏​ធ្លាប់បាន​ទាមទារ​ឲ្យ​មាន​ការស៊ើប​អង្កេត​អន្តរជាតិ​ ​ ក៏ប៉ុន្តែ​ក្រោយមក​ ​ របប​គ្រប់គ្រង
​ផ្តាច់ការ​ភូមា​បាន​បដិសេធ​ពុំ​ព្រម​ផ្តល់​ទិដ្ឋាការ​ឲ្យ​ លោក Tomas Ojea Quintana។

សូមបញ្ជាក់ថា​ ​ មាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាច្រើន​បាន​ចោទ​ប្រកាន់​របបគ្រប់គ្រង​ ភូមា​ថា​បាន
​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ​ នាឱកាស​និងក្រោយ​អំពើ​ហិង្សា​នៅរ្ដឋ​ Rakhine ​ ​ ជាពិសេស​ទៅលើ​
ជាជាតិ​ភាគតិច​ដែលជា​អ្នកកាន់​សាសនា​អ៊ីស្លាម​ ​ ពោលគឺ​ពួក​រ៉ូហ៊ីងយ៉ា៕

ដោយ ៖ ពិសិទ្ធិ
ប្រភព ៖ rfa