CamNews

ឥណ្ឌូណេស៊ី ចាត់វិធានការបន្ទាន់ បំពាក់ម៉ាស៊ីនស្គែនរកវីរុស Zika នៅគ្រប់ច្រកចូលទាំងអស់ មកពីសិង្ហបុរី

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បានចាត់វិធានការយ៉ាងបន្ទាន់បំផុត ដើម្បីឆ្លើយតបទៅនឹងការឆ្លង រីករាលដាល នៃវីរុស Zika នៅប្រទេសសិង្ហបុរី ដោយក្នុងនោះស្ត្រីមានផ្ទៃពោះ​ដែលមានបំណង ធ្វើដំណើរទៅ​សិង្ហបុរី ត្រូវតែបង្កើតការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វមូស និង​ស្ត្រីមានផ្ទៃពោះ ដែលត្រឡប់ពីសិង្ហបុរីវិញ ត្រូវតែទទួលការត្រួតពិនិត្យ ដោយម៉ាស៊ីនស្គែន នៅគ្របច្រកចូលទាំងអស់ ជាពិសេសព្រលានយន្តហោះ។ នេះបើតាមសារព័ត៌មាន​ស៊ិនហួរ ចេញផ្សាយនៅមុននេះ​បន្តិច នាព្រឹកថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦។

ការចាត់វិធានការជាបន្ទាន់បំផុត ពីសំណាក់រដ្ឋាភិបាល​ឥណ្ឌូណេស៊ីនេះ បានកើតឡើងបន្ទាប់ពី​ប្រទេសសិង្ហបុរី ដែលប្រភេទជិតខាងបំផុត របស់ខ្លួនបានប្រកាសថា នៅថ្ងៃព្រហស្បតិ៍ អ្នកឆ្លងវីរុស Zika ៣១ករណីទៀត ត្រូវបានក្រុមគ្រូពេទ្យរកឃើញ ដែលជាហេតុនាំឲ្យចំនួនអ្នកឆ្លងវីរុស ដែលមានដើមកំណើតមកពីសត្វមូស និង កំពុងវាយប្រហារខ្លាំង នៅអាមេរិកឡាទីននេះ កើនឡើងដល់ ១៥១នាក់ហើយនៅប្រទេសសិង្ហបុរី ក្នុងចំណោម នោះក៏មានជនជាតិចិន និងឥណ្ឌា ជាច្រើននាក់ផងដែរ។

គួរបញ្ជាក់ថា ម៉ាស៊ីនស្គែន ត្រូវបានបំពាក់នៅតាមច្រកចូល​នៅកំពង់ផែ និង​ព្រលានយន្តហោះរបស់ ឥណ្ឌូណេស៊ី ដែលគេដឹងថានឹងមានអ្នកដំណើរ មកពីពីប្រទេសសិង្ហបុរីទាំងអស់។ វីរុស Zika មានឥទ្ធិពល អាក្រក់ទៅលើស្ត្រីមានផ្ទៃពោះ ហើយប្រសិនបើស្ត្រីមានផ្ទៃពោះ ឆ្លងជំងឺប្រភេទនេះ វានឹងធ្វើឲ្យទារកកើតមក មានក្បាលតូចខុសធម្មតា ហើយផ្នែកប្រាជ្ញាស្មារតី ក៏នឹងអន់ខ្សោយ ទៅតាមនោះដែរ៕

ប្រភព ៖ ស៊ិនហួរ