CamNews

យុគសម័យទឹកកក នឹងកើតឡើង នា១៥ឆ្នាំខាងមុខ ៖ ទន្លេនឹងពេញដោយទឹកកក

យោងតាមអ្នកវិទ្យា​សាស្ដ្រ នាឆ្នាំ ២០៣០ ព្រះអាទិត្យ "ចូលសម្រាក" នឹងធ្វើឱ្យសីតុណ្ហ​ភាព​
ពិភពលោកចុះទាបបំផុត។

លទ្ធផលនៃការសិក្សាស្រាវជ្រាវជាច្រើន បានព្រមានថា ផែនដីអាចនឹងប្រឈមទៅនឹង "យុគ
សម័យទឹកកកកម្រិតទាប" (mini ice age') ថ្មីមួយ ក្នុងអំឡុងប៉ុន្មានឆ្នាំខាងមុខដោយសារតែ
រលកកំដៅព្រះអាទិត្យ ធ្វើសកម្មភាពខ្សោយជាងបច្ចុប្បន្ន។ បាតុភូតនេះនឹងកើតឡើងអំឡុង
១៥ឆ្នាំខាងមុខ ដូច្នេះទើបគេហៅថា ព្រះអាទិត្យ "ចូលសម្រាក"។

ទំហំ និងចំនួនរណ្ដៅខ្មៅលើព្រះអាទិត្យ នឹងកំណត់សីតុណ្ហ​ភាពផែនដី

វដ្ដនៃដំណើរការ​របស់រណ្ដៅខ្មៅលើព្រះអាទិត្យ​ មានរយៈពេល ១១ឆ្នាំ។ បណ្ដា​រណ្ដៅខ្មៅលើ
ព្រះអាទិត្យ ត្រូវ​បានគេមើលឃើញច្បាស់បំផុត កាលពីឆ្នាំ ២០១៣ដែលកាលណោះ វាធ្វើ
សកម្មភាពខ្លាំងក្លាបំផុត ហើយ​ក្រោយពីនេះ រណ្ដៅខ្មៅលើព្រះអាទិត្យ ចាប់ផ្ដើមតូច ព្រះ
អាទិត្យក៏មិនមានសកម្មភាពខ្លាំងក្លាដូចមុន។

ព្រះអាទិត្យធ្វើសកម្មភាពខ្សោយ គឺមានន័យថា សីតុណ្ហភាពលើផែនដីក៏ថយចុះ ដូចទៅនឹងអ្វី
ដែលបានកើតឡើង​កាលពីអតីតកាល។ ចាប់ពីឆ្នាំ ១៦៤៥ ដល់ ១៧១៥ គេមើលស្ទើរតែមិន
ឃើញរណ្ដៅខ្មៅលើព្រះអាទិត្យ ហើយកាលណោះភាពត្រជាក់ បានធ្វើឱ្យទឹកទន្លេ Thames
នៅ London ត្រូវកកជាទឹកកក។

ទិន្នន័យបង្ហាញថា ចំនួនរណ្ដៅខ្មៅលើព្រះអាទិត្យ កំពុងថយចុះ ដែលនឹងបណ្ដាលឱ្យ
ផែនដីត្រូវត្រជាក់

សាស្ត្រាចារ្យ Valentina Zharkova បានអធិប្បាយអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ​របស់ខ្លួន
នៅក្នុងកិច្ចប្រជុំស្ដីអំពីតារាសាស្ដ្រ នៅLlandudno ។ Valentina Zharkova និងសហការី​ បាន
ធ្វើការតាមដាន និងវិភាគទិន្នន័យដែនម៉ាញេទិចនៃព្រះអាទិត្យ ដែលប្រមូលបានពីស្ថានីយ
ត្រួតពិនិត្យ​តារា Solar Wilcox នៅ California ក្នុងអំឡុងពេល ចាប់ពីឆ្នាំ ១៩៧៦ ដល់ ២០០៨។

ក្រៅពីនេះ ក្រុមអ្នកវិទ្យា​សាស្ដ្រ ក៏​ពិនិត្យទៅលើចំនួនមធ្យម​ភាគនៃរណ្ដៅខ្មៅលើព្រះអាទិត្យ
ដើម្បីព្យាបាលបានត្រឹមត្រូវផងដែរ។

ទិដ្ឋភាពផ្ទៃទន្លេ Thames នៅ London កកជាទឹកកក ដោយសារកំដៅព្រះអាទិត្យចុះទាប

សាស្ត្រាចារ្យ Valentina Zharkova ឱ្យដឹងថា "តាមការវិភាគ សកម្មភាពនៃថាមពលរបស់ព្រះ
អាទិត្យ នឹងថយចុះដល់ទៅ ៦០% ក្នុងអំឡុងទសវត្សឆ្នាំ ២០៣០ ក្នុងនោះ សីតុណ្ហ​ភាព​នាឆ្នាំ
២០២២ នឹងចុះត្រជាក់បំផុត"។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail