ទោះបីជាអាយុមិនទាន់ដល់ ២០ឆ្នាំក៏ដោយ ក៏ប៉ុន្តែ Qewi Cheung បានក្លាយជានិមិត្តរូបមួយ
របស់យុវជន យុវនារីនៅហុងកុង ដោយនាងមានរូបរាងស្រស់ស្អាត ភាពរស់រវើកក្នុងការសំ
ដែង និងបង្ហាញម៉ូដ ជាពិសេសគឺទេពកោសល្យក្នុងការសម្តែង DJ ។
កើតថ្ងៃទី ២ខែកម្ភះឆ្នាំ ១៩៩២ Qewi Cheung ត្រូវបានគេដឹងថា បានមកនៅហុងកុងក្នុង
តួនាតីជាអ្នកបង្ហាញម៉ូដរបស់ទស្សនវដ្តី និងជាអ្នកតំណាងផ្សាយពាណិជ្ជកម្មនៃផលិត
ផលល្បីៗជាច្រើនផងដែរ។
ក៏ប៉ុន្តែ យុវនារីស្រស់ស្អាតរូបនេះ បានទទួលការគាំទ្រខ្លាំងបំផុតគឺនៅពេលនាងបាន
សម្រេចចិត្តដូរទៅធ្វើជា DJ ជំនាញម្នាក់នៅឆ្នាំ២០០៩ ជាមួយនឹងរហ័សនាមថា Lady
Q-Kate។
ជាមួយនឹងទឹកមុខស្រស់ស្អាត និងសមត្ថភាពក្នុងការសំដែងរបស់ខ្លួន Qewi Cheung កំពុង
មានភាពលេចធ្លោជាងស្រីស្អាតផ្សេងៗនៅក្នុងវិស័យ DJ នៅហុងកុងដូចជា Chrissie Chau,
Annie G., Hailey C. ឬ Suki Wong ជាដើម។