កាលពីវេលាម៉ោង ១០ព្រឹក(ម៉ោងក្នុងប្រទេសអាមេរិក)នាថ្ងៃទី ០៩ ខែធ្នូ កន្លងទៅថ្មីៗនេះ
Apple បានធ្វើការប្រកាសបង្ហាញជាផ្លូវការនូវហាងលក់ផលិតផលថ្មីបំផុតនិងធំបំផុតរបស់
ខ្លួនមួយទៀតនៅឯ Grand Central ដែលជាស្ថានីយ៍រថភ្លើងដំណើរការដោយថាមពល
អគ្គីសនីក្នុងទីក្រុង New York ។
នេះគឺជាហាងលក់ផលិតផលទី ៣៦០ របស់ Apple ដែលមានផ្ទៃទំហំ ២.១៤០ម៉ែត្រការ៉េ។
នៅក្នុងហាងថ្មីនេះគេឃើញមានតុដាក់តាំងនូវផលិតផលជាច្រើន។ ក្នុងនោះក៏មានតុ
Genius Bar ចំនួនពីរផងដែរសំរាប់ជាជំនួយការផ្នែកបច្ចេកទេសដល់អតិថិជន ហើយអ្វី
ដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺនៅឯ Apple Store Grand Central នេះ អតិថិ
ជនដែលចូលទៅកន្លែងនោះមានពេល ១៥នាទីសំរាប់ការសាកល្បងប្រើប្រាស់រាល់ផលិត
ផលទាំងអស់របស់ Apple ទៀតផង។ បច្ចុប្បន្ននៅក្នុងហាងលក់ផលិតផលថ្មីនេះមាន
បុគ្គលិកទាំងអស់ចំនួន ៣១៥នាក់ដែលកំពុងតែបំរើការងារនៅទីនោះ។
Apple Store ជាគំរូមួយក្នុងចំណោមគំរូជាច្រើនស្តីពីមុខសញ្ញាជោគជ័យផ្នែកពាណិជ្ជកម្មក្នុង
វិស័យលក់រាយឧបករណ៍បច្ចេកវិទ្យារបស់ Apple។ Apple Store មានការរីកចំរើនគួរអោយ
មោទន ខណៈពេលដែលមានបណ្តាសាខាលក់រាយរបស់ក្រុមហ៊ុនផ្សេងៗជាច្រើនបានជួប
នូវផលវិបាក។ ឆ្នាំ ២០១០ បណ្តា Apple Store ទាំងឡាយនៅទូទាំងពិភពលោកបាននាំចំ
ណូលមកអោយក្រុមហ៊ុនចំនួន ១១,៧ពាន់លានដុល្លាអាមេរិក គឺមានការកើនឡើងចំនួន
៧០ភាគរយ បើធៀបជាមួយឆ្នាំ ២០០៩ និងដណ្តើមបាន ១៥ភាគរយនៅក្នុងប្រាក់ចំណូល
សរុបចំនួន ៧៦,៣ពាន់លានដុល្លាអាមេរិករបស់ "ផ្លែប៉ោម" ផងដែរ៕
ប្រភព៖ Wall Street Journal, Apple
ដោយ៖ រស្មី