កងទ័ពជើងទឹក អាកាស និងកង Marines ជំនាញវាយឡើងគោករបស់អាមេរិក រួមជាមួយនឹង
កងទ័ពសម្ព័ន្ធមិត្តដែលត្រូវបានបំពាក់ដោយយន្ដហោះចម្បាំង F-35 គឺជាកត្ដាដែលអាចធ្វើ
អោយចិនចាញ់សង្គ្រាម។
កាលពីថ្ងៃទី ៦ខែធ្នូ បណ្ដាលខ្សែក្រវាត់ការពារទី ២របស់អាមេរិក បានបញ្ចេញអត្ថបទមួយ
ដែលនិយាយថា បច្ចុប្បន្ន កងទ័ពជើងទឹក និងអាកាសអាមេរិកកំពុងសហការណ៍ស្រាវជ្រាវ
រកវិធីដើម្បីទប់ស្កាត់សង្គ្រាម(ជាពិសេស សង្គាមនៅតំបន់មហាសមុទ្រ Pacific)។ ការស្រាវ
ជ្រាវនេះ បានយកជ័យជំនះលើសង្គាមមួយមកធ្វើជាមូលដ្ឋាន។
អត្ថបទនេះបានយល់ថា អាមេរិក និងក្រុមសម្ព័ន្ធមិត្ត Pacific អាចទទួលជ័យជំនះនៅក្នុង
សង្គ្រាមលើសមុទ្រ Pacific ។ កងទ័ពជើងទឹក អាកាស និងកង Marines ជំនាញវាយឡើង
គោករបស់អាមេរិក រួមជាមួយនឹងកងទ័ពសម្ព័ន្ធមិត្តដែលត្រូវបានបំពាក់ដោយយន្ដហោះ
ចម្បាំង F-35 គឺជាកត្ដាដែលអាចធ្វើអោយចិនចាញ់សង្គ្រាម។
ទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការពិសោធ និងអភិវឍ្ឍកាំជ្រួចរយៈ
ចម្ងាយឆ្ងាយ supersonic cruise missile ក៏បានឈានដល់ដំណាក់កាលចុងក្រោយ ហើយវា
ត្រូវការដាក់បញ្ចូលទៅក្នុងគម្រោងយុទ្ធសាស្ដ្រនៃសង្គ្រាម។
ជាងនេះទៅទៀត នៅពេលត្រូវប្រឈមនឹងកាំជ្រួចរយៈចម្ងាយឆ្ងាយ កងទ័ពអាមេរិក និងក្រុម
សម្ព័ន្ធមិត្តអាចប្រើប្រាស់យន្ដហោះចម្បាំង F-35 ដែលមានមុខងារទំនើបជាងគេដើម្បីធ្វើការ
វាយប្រហារ និងការពារខ្លួន។
C4ISR-D របស់ទីបញ្ជាការយន្ដហោះចម្បាំង F-35 អាចសាងសង់ប្រព័ន្ធ�សំបុកឃ្មុំ� ISR នៅ
លើសមុទ្រ Pacific ដែលមានមុខងារទទួលដឹងអំពីសមរភូមិនៅជុំវិញ និងទប់ស្កាត់ការគំរាម
ពីកាំជ្រួចរយៈចម្ងាយឆ្ងាយ ព្រមទាំងកាំជ្រួចរយៈចម្ងាយមធ្យម ឬធ្វើការវាយប្រហារជាដើម។
ជាមួយនឹងប្រព័ន្ធ �សំបុកឃ្មុំ� ISR ដែលមានអាវុធ និងមធ្យបាយវាយប្រហារខាងលើ ប្រសិន
សង្គ្រាមនៅសមុទ្រចិនខាងត្បូងកើតឡើងមែននោះ ប្រទេសចិននឹងត្រូវប្រឈមមុខនឹងបរា
ជ័យច្រើនជាងការរំពឹងទុក។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ការបង្កើតប្រព័ន្ធ�សំបុកឃ្មុំ� ISR
នៅមិនទាន់ត្រូវបានគេធ្វើឡើងនៅឡើយ ទន្ទឹមនឹងនេះ ពេលវេលានឹងធ្វើអោយពិភពលោក
មានការប្រែប្រួល អាមេរិក នឹងមិនអាចយកឈ្នះលើចិនដោយងាយៗនោះដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Xinhua