CamNews

Real Madrid វាយបកភ្លាម ដោយលើកផ្លាកតម្លៃខ្លួន Sergio Ramos រហូតដល់ទៅ ៩០ លានយូរ៉ូ បញ្ឈឺចិត្ដ Man Unitd

ព័ត៌មានកីឡា៖ ក្រោយពីបានលេចឮដំណឹងថា Man United ពង្រឹងតម្លៃទីផ្សារកីឡាករអ្នកចំាំទីរបស់ ខ្លួន រហូតដល់ថ្នាក់ចង់បំបែកកំណត់ត្រាពិភពលោក ដែលមានតម្លៃមិនទានជាង ៣២ លានផោន មកនោះ ក្រុម​Real Madrid ក៏បានលើផ្លាកតម្លៃខ្លួនខ្សែការពាររបស់ខ្លួនផងដែរគឺ ៩០ លានយូរ៉ូ បង្ហាញ Man United។

Man United ដឹងច្បាស់ថា Real Madrid មានចំណងចង់បានកីឡាករ អ្នកចាំទីរបស់ខ្លួន ក្រុមក៏មិនបដិសេធដែរ ប៉ុន្ដែ ក្រុមក៏បានប្រកាសតម្លៃខ្លួនជាសាធារណៈកាលពីព្រឹកមិញថា បើតម្លៃក្រោម ៣២ លាន​ផោន គឺ​កីឡាករ​មិនអាចចេញទៅណាបានឡើយ។ ក្នុងសេចក្ដីប្រកាសនោះគឺចង់ប្រាប់ដល់ ក្រុម Real Madrid ឲ្យដឹងជាមុន។ តែចំណែកឯ Real Madrid វិញក្រោយពីទទួលបានដំណឹងនោះហើយ ក្រុមក៏បានលើក​ផ្លាក​ដាក់ តបទៅវិញថា ខ្សែការពាររបស់ខ្លួន ដែល Man United ចង់បានឈ្មោះ​ Sergio Ramos ក៏មានតម្លៃ ៩០ លានយូរ៉ូផងដែរ ។

កន្លងមក Man United បានហ៊ានឲ្យតម្លៃកីឡាករ Sergio Ramos តែ ៤៥ លានយូរ៉ូតែប៉ុណ្ណោះ ខណៈដែល​លើកពាក្យចរចារលើកដំបូងបំផុត ប៉ុន្ដែក្រុម Real Madrid មិនយល់ព្រមទទួល។ ប៉ុន្ដែនៅពេលនោះ Real Madrid ក៏មិនទាន់ដាក់តម្លៃបង្ហាញដូច្នោះដែរ តែក្រោយមកទៀត ស្រាប់តែ Man United ដាក់តម្លៃកំពូល​កីលាករ អ្នកចាំទីរបស់ខ្លួន រហូតដល់ទៅជាង ៣២ លានផោន ទើបដំណឹងនៃការដាក់តម្លៃរបស់ ​Sergio Ramos ក៏បង្ហាញមកស្របគ្នាដែរ គឺ ៩០ លានយូរ៉ូ។ Man United នៅមិនទាន់មានប្រតិកម្មអ្វីបន្ដ​ទៀតឡើយ នោះទេ ។

Sergio Ramos ត្រូវបានក្រុម និង អ្នកគ្រប់គ្រង មានជំនឿចិត្ដស្ទើរតែទាំងស្រុងហើយ កីឡាករមិន​នៅ​បន្ដ​ក្នុងទឹកដី Real Madrid បន្ដទៀតឡើយ ក្រោយពីកិច្ចកុងត្រានឹងត្រូវបញ្ចប់នា ២ រដូវកាលបន្ទាប់នេះ ។​

អាន៖ Manchester United ចង់បំបែកកំណត់ត្រាពិភពលោកតម្លៃខ្លួនអ្នកចាំទី ខណៈគម្រាមដល់ Real Madrid

ដោយ៖ អឿ អ៊ុយ

ប្រភព៖​ .insidefutbol