CamNews

មាស សុខសោភា ឧកញ៉ា​ប្រុងជ្រែកស្នេហ៍

ភ្នំពេញៈ ថ្មីៗនេះ តារាចម្រៀងស្រីលេចធ្លោខ្លាំង ក្នុងផលិតកម្ម ថោន នាង មាស សុខសោភា ត្រូវបានខ្យល់បោកបក់ប៉ះ នឹងព័ត៌មានរសើបមួយថា តារាស្រីរូបនេះ កំពុងតែមានការធុញទ្រាន់ និងការតាមសុំស្នេហ៍ ពីបុរសម្នាក់ សម្បូរដុល្លារចាយមិនអស់ មានមុខមាត់ក្នុងសង្គម និងមានងារជាឧកញ៉ា តាមប្រម៉ាញស្នេហ៍មិនដាច់ បើទោះបីជានាងមានប្ដី កំពុងរស់នៅជាមួយគ្នា យ៉ាងមានសុភមង្គល ក្នុងលក្ខណៈមិនបើកចំហរក្ដី។

បើតាមប្រភពព័ត៌មាន គួរឲ្យទុកចិត្តមួយ បានបង្ហើបប្រាប់ឲ្យដឹងថា ក្នុងមួយរយៈពេល ចុងក្រោយ នេះ កញ្ញា មាស សុខសោភា ហាក់មានការចងចិញ្ចើម ធុញទ្រាន់ខ្លាំង ព្រោះតែមានលោកឧកញ៉ាម្នាក់ បានព្យាយាមតាមរំខាននាង គ្រប់ពេលវេលា បើទោះជាតារាចម្រៀងរូបនេះ បានប្រកាសក្តែងៗថា មិនទទួលយកស្នេហ៍ ក៏ដោយ ព្រោះថានាង មានមនុស្សដែលស្រឡាញ់រួចហើយ ។

ប្រភពដដែល បានប្រាប់ឲ្យដឹងថា ដោយហេតុតែចិត្តស្រឡាញ់ បានបាំងបិទភ្នែក ឧកញ៉ារូបនោះ មិនឲ្យខ្វល់ពីស្នេហារវាងតារាចម្រៀង មានឈ្មោះល្បី មាស សុខសោភា និងប្ដីរបស់នាងទេ ។ តែផ្ទុយទៅវិញបុរសសម្បូរទ្រព្យ មានសម្ភារៈទំនើប ប្រើមិនខ្វះនោះបែរ ជាខំប្រឹងផ្គត់ផ្គង់ យកចិត្តថ្លើម នាងគ្រប់បែបយ៉ាង ឲ្យតែនាងសុខចិត្ត ផ្តាច់ស្នេហ៍ចាស់ មកស្រវ៉ាស្នេហ៍របស់លោក ។

ទាក់ទងទៅនឹង ការលើកឡើងនេះ លោក មាស សុខរតនៈ ជាបងប្រុសបង្កើត របស់ កញ្ញា មាស សុខសោភា បានចេញមុខបកស្រាយប្រាប់ LookingTODAY ឲ្យដឹងថា ព័ត៌មានខាងលើនេះ មិនមែនជាការពិតនោះទេ រឿងគ្រប់យ៉ាង គឺមានអ្នកបំប៉ោងព័ត៌មាន ក្នុងចេតនាធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ ប្អូនលោកតែប៉ុណ្ណោះ ។ អ្នកណាៗក៏ដឹងដែលថា ប្អូនស្រីលោកនាង មានមនុស្សជាទីស្រឡាញ់ ហើយមិនចាំបាច់ ទៅឈឺក្បាលហាលថ្ងៃ រវីរវល់ និងស្នេហារបស់លោកឧកញ៉ា ណានោះទេ ។

លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា "សម្រាប់ខ្ញុំ និងប្អូនស្រី (សោភា) រាល់ថ្ងៃ គឺមានជីវភាពរស់នៅសមរម្យចង់បានប្រើ របស់ទំនើបអី គឺបានហ្នឹង គ្រាន់តែគ្រួសារខ្ញុំ មិនចង់អួត និងមិនសូវចូលចិត្ត ប្រើរបស់ទំនើបតែប៉ុណ្ណឹង ព្រោះថាប្អូនខ្ញុំគេឡើងខនសឺតម្តង គឺបានចន្លោះ ពី២៥០០-៣០០០ ដុល្លារ ហើយរាល់ថ្ងៃ រវល់អត់មាន ពេលសម្រាកទេ សួរថា តើចំណូលរបស់ពួកខ្ញុំ ពីមួយខែទៅមួយខែបានប៉ុន្មាន ? មានហេតុផលអី ត្រូវពួកខ្ញុំទៅខ្វល់ និងស្នេហ៍របស់លោកឧកញ៉ា ជូនកាលអ្វីដែលលោកឧកញ៉ានោះឲ្យ វាមិនប្រាកដថា បានច្រើន ជាងយើងរកដោយញើស ឈាមខ្លួនឯងនោះទេ ” ។

ទន្ទឹមជាមួយនឹងការ លេចឮព័ត៌មានថា មានឧកញ៉ាតាមជែងស្នេហ៍ របស់តារាចម្រៀង ដែលអាចបកស្រាយបាន ទាំងបទសម័យ និងបទបុរាណ កញ្ញា មាស សុខសោភា នោះ ក៏មានការ ទម្លាយឲ្យដឹងក្រៅផ្លូវការថា បច្ចុប្បន្ននេះនាងបានសម្ងំ រស់នៅក្រោមដំបូលផ្ទះ តែមួយ ជាមួយប្ដីលាក់មុខ អស់ពេលជិត៣ឆ្នាំ ហើយនាង និងបុរសជាប្ដីនោះ ស្រលាញ់យល់ចិត្តថ្លើមគ្នា ខ្លាំងណាស់ សូម្បីតែអំណាចទឹកប្រាក់ ក៏មិនអាចបំបែកស្នេហ៍ របស់ពួកគេទាំងពីរបានដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល