ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន កាលពីប៉ុន្មានម៉ោងមុននេះ បន្តិច បានចេញ ផ្សាយអត្ថបទសារព័ត៌មានអោយដឹងថា បុរសម្នាក់ ដែលជាក្រុមការងារ ជ្រមុជទឹក បានស្លាប់បាត់ បង់ជីវិតបាត់ទៅហើយ អំឡុងថ្ងៃអង្គារនេះ អំឡុងប្រតិបត្តិការ ជ្រមុជទឹករុករក ជនរងគ្រោះ ក្រោយ ពីមានករណីលិចនាវា ចម្លងសិស្ស Sewol នៅកូរ៉េខាងត្បូង កាលពីពេលកន្លងទៅនេះ ។

សេចក្តីរាយការណ៍ បន្តគូសបញ្ជាក់អោយដឹងថា ជនរងគ្រោះ ជាក្រុមការងារជ្រមុជទឹកម្នាក់នេះបាន បាត់បង់ការទាក់ទង ពីវិទ្យុ រយៈពេល ៥ នាទីក្រោយ បន្ទាប់ពីគាត់ជ្រមុជចូលទៅក្នុងទឹក ដើម្បីទៅ ជួសជុលឡើងវិញ នូវខ្សែនាំផ្លូវ ដែលមានទីតាំងនៅជាន់ទី ៥ នៃ នាវា ដែលបានលិចទៅនោះ នេះ បើយោងតាមសម្តី លោក Ko Myung-seok អ្នកនាំពាក្យ មកពី កម្លាំងការងារ សង្គ្រោះបន្ទាន់ របស់ រដ្ឋាភិបាល ។

ខណៈបាននាំខ្លួនគាត់ មកាន់ដីគោក គាត់បានសន្លប់បាត់ទៅហើយ មិនយូរប៉ុន្មាន ក្នុងរយៈពេលដ៏ ខ្លីគាត់ក៏បាន គេរាយការណ៍ អោយដឹងថា បានស្លាប់បាត់បង់ជីវិត នៅឯមន្ទីរពេទ្យ ។ គួរបញ្ជាក់ថា បុរសដែលជាជនរងគ្រោះ ស្លាប់ខាងលើនេះ បានបម្រើការ អោយក្រុមហ៊ុន Undine Marine ជាក្រុម ហ៊ុនតែមួយគត់ ផ្តាច់មុខ ក្នុងការចេញប្រតិបត្តិការរុករក ក្រោយពីកើតមានឡើង នូវសោកនាដកម្ម លិចនាវា ចម្លងសិស្សខាងលើនេះកាលពីថ្ងៃទី ១៦ មេសា កន្លងទៅ ដោយនៅក្នុងនោះបើគិតពីក្រុម នាវិក ក៏ដូចជា អ្នកដំណើរ សរុបទាំងអស់មានគ្នាដល់ទៅ ៤៧៦ នាក់ ។ ជាអកុសល មកទល់នឹង ពេលបច្ចុប្បន្នភាព សេចក្តីរាយការណ៍ បញ្ជាក់ថា ចំនួនជនរងគ្រោះ ដែលបានស្លាប់ បានកើនដល់ ទៅ ២៦៣ នាក់ហើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន