ព័ណក្រហមត្រូវបានគេជឿថាជាព័ណដែលនាំមកនូវសំណាង និងភាពស្រស់ស្រាយក្នុងរដូវ
បុណ្យចូលឆ្នាំសកល ដូច្នេះហើយបានជាយើងតែងតែឃើញព័ណនេះមានវត្តមាននៅគ្រប់ទី
កន្លែងក្នុងរដូវបុណ្យចូលឆ្នាំសកល ឬរដូវបុណ្យណូអែល តាំងពីការតុបតែងហាង និងសំលៀក
បំពាក់។ល។
![](/FileManager/Articles/mce/2011/12/13/6709-bfa24a26-0b1f-47b2-a629-05a0bf0a7c8b.jpg)
ព័ណក្រហមហាក់ដូចជាមានការពេញនិយម និងប្រើប្រាស់ច្រើននៅក្នុងការរចនាសំលៀក
បំពាក់។ ព័ណក្រហមនេះដែរ គឺជាព័ណដែលតំណាងអោយអំណាចដ៏ខ្លាំងក្លានៅក្នុងរឿង
ស្នេហា។ ក្រៅពីនេះ វាក៏ត្រូវបានគេយល់ថា ជាព័ណដែលជួយលើកសម្រស់ និងទាក់ទាញ
ក្រសែភ្នែកដែលនៅជុំវិញ ដោយសារតែវាជួយបង្ហាញពីភាពស្រស់ស្អាត និងទាន់សម័យ
របស់នារី។
![](/FileManager/Articles/mce/2011/12/13/6709-032b0ed8-19bc-42df-ba12-c78d6aabd070.jpg)
ភាពលើកសម្រស់បែបនេះហើយ បានជា នារីជាច្រើនពេញចិត្តនឹងស្លៀកពាក់ឈុតក្រហម
សម្រាប់ចូលរួមក្នុងកម្មវិធីនានា ជាពិសេសក្នុងរដូវបុណ្យណូអែល និងបុណ្យចូលឆ្នាំសកល។
![](/FileManager/Articles/mce/2011/12/13/6709-578ee733-952f-40f8-b89c-6173a1cc29b2.jpg)
នៅក្នុងអត្ថបទមុន យើងខ្ញុំបានឧទ្ទេសនាមឈុតហែលទឹកព័ណក្រហមសម្រាប់រដូវបុណ្យ
ណូអែលដែលប្រកប់ដោយភាពសិចស៊ី ប៉ុន្ដែប្រសិនអ្នកមិនហ៊ានស្លៀកពាក់ឈុតក្ដៅខ្លួនទាំង
នោះទេ អ្នកអាចប្រើប្រាស់ឈុតក្រហមដូចខាងក្រោម ៖
ដោយ ៖ សូរីយ៉ា
ប្រភព ៖ ld