CamNews

អស់ព្រហ្មចារីយ៍ ព្រោះតែទៅខ្ចី ឆ្នាំងសាកទូរស័ព្ទ

ភ្នំពេញៈ ក្មេងស្រីដែលជាអនីតិជនម្នាក់ ត្រូវយុវជនម្នាក់ចាប់រំលោភ រហូតបានសម្រេច បន្ទាប់
ពីនាង បានទៅសួរ នាំជនសង្ស័យ ក្នុងគោលបំណងខ្ចីឆ្នាំសាកទូស័ព្ទ យកមកសាកទូរស័ព្ទរបស់
នាង ប៉ុន្តែគ្រាន់តែជនសង្ស័យបង្ហើបទ្វារ រួចក៏ទាញដៃនាងចូលទៅក្នុងបន្ទប់ ធ្វើសកម្មភាពរំលោភ
រហូតបានសម្រេចតែម្តងទៅ ។

ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្ទះជួល របស់ជន
សង្ស័យ ភូមិជ្រៃ កោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នគរបាលបាន
ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហួ លឹប អាយុ ២៣ ឆ្នាំ មានមុខរបរ ជាកម្មរោងចក្រ ស្នាក់នៅ
ភូមិ សង្កាត់កើតហេតុ ចំណែកឯនារីរងគ្រោះអាយុ ១៥ឆ្នាំ ស្នាក់នៅក្បែរបន្ទប់របស់ជនសង្ស័យ
ដែរ ។

ប្រភពបានបន្តទៀតថា កាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣ នារីរងគ្រោះ បានទៅសួរជនរង
គ្រោះ ដើម្បីខ្ចីឆ្នាំង សាកទូរស័ព្ទ យកមកសាកទូរស័ព្ទរបស់នាង ភ្លាមៗនោះ ជនសង្ស័យក៏បាន
បើកទ្វារបន្ទប់របស់គេ រួចហើយចាប់ ដៃនាងអូសចូលទៅក្នុងបន្ទប់ ខ្ទាស់គន្លឹះខាងក្នុងជាប់ រួច
ហើយធ្វើសកម្មភាព រំលោភរហូតបានសម្រេចតែម្តងទៅ ដោយម្តាយមីងរបស់នារីរងគ្រោះឈ្មោះ
ទេព សុធារ៉ា បាត់នារីរងគ្រោះយូរពេក ក៏តាមរកនាងដឹងថា នាងទៅខ្ចី ឆ្នាំងសាកទូរស័ព្ទ របស់
ជនសង្ស័យ ហើយក៏ច្រានទ្វារបន្ទប់ ស្រាប់តែឃើញក្មួយគាត់ និងជនសង្ស័យ នៅក្នុង បន្ទប់ជា
មួយគ្នា ដោយស្លៀកខោអាវខុសត្រូវនៅឡើយ ហើយបានហៅនាង មកសួរនាំនាងប្រាប់ថា ជន
សង្ស័យ រំលោភនាងបានសម្រេចម្តង ។

ចំណែកឯជនសង្ស័យ ក៏មិនបានគេចខ្លួនទៅណា រហូតដល់ព្រឹកឡើង ក្រុមគ្រួសារនារីរងគ្រោះ
ឃាត់ខ្លួននាំយក ប្រគល់ឲ្យនគរបាល ចាត់ការទៅតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល