ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យបង្គាប់ឲ្យលោក ស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ កិច្ច ឧត្តមមន្រ្តីថ្នាក់លេខ១ ចូលនិវត្តន៍ និងមន្រ្តី២រូបផ្សេងទៀត នៅក្រសួងសាធារណការ ។

ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ចេញផ្សាយកាល ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា លោកស្រី ម៉ែន សំអន ត្រូវបានប្រកាសឲ្យចូលនិវត្តន៍តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ ចំណែកលោក រស់ សូផាន មន្រ្តីបម្រើការងារនៅក្រសួងមុខងារសាធាណៈ ឧត្តមមន្រ្តីថ្នាក់លេខ១ ចូលនិវត្តន៍ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ ដោយឡែក លោក ថោ មូលប៊ុនថាត ឧត្តមមន្រ្តីថ្នាក់លេខ៥ ចូលនិវត្តន៍តាំងពីថ្ងៃ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

ព្រះរាជក្រឹត្យ បានឲ្យដឹងទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ តទៅចាប់តាំងពីថ្ងៃឡាយព្រះហស្ថលេខា ។

សូមបញ្ជាក់ថា លោកស្រី ម៉ែន សំអន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយក ឧត្តមសេនីយ៍ផ្កាយមាស ៤ នៅខែកញ្ញា ឆ្នាំ២០០៨ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល