CamNews

ខឹងប្រពន្ធ ស្តីបន្តោស លេបថ្នាំ សម្លាប់ខ្លួន តែមិនបាន សម្រេច

ក្រចេះ៖ បុរសវ័យ៤៥ឆ្នាំ ម្នាក់ ដោយសារតែខឹងនិងភរិយាក៏សម្រេចចិត្ត យកថ្នាំទីហ្វីជាច្រើនបន្ទះ បម្រុងលេបសម្លាប់ខ្លួន បន្ទាប់ពីមាន ការឈ្លោះប្រកែក ជាមួយប្រពន្ធរបស់ខ្លួន កាលពីវេលាម៉ោង១០ និង២០នាទី ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចភូមិទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្ដក្រចេះ។ ហេតុការណ៍នេះ បានបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិត ខាងមកជួយអន្តរាគមន៍ និងបញ្ចូន ជនរងគ្រោះទៅមន្ទីពេទ្យបង្អែក ខេត្តក្រចេះភ្លាមៗ តាមរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាន នគរបាលខេត្ត ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ មានឭសំឡេងជនរងគ្រោះ ឈ្លោះប្រកែក ពាក្យសំដីគ្នាជាមួយ នឹងប្រពន្ធខ្លាំង ដោយមិនដឹងមូលហេតុអ្វីនោះទេ ប៉ុន្តែគេបុរសជនរងគ្រោះជាប្តី បានស្រែក ឡើងថា អាញចងកសម្លាប់ខ្លួន ខណៈនោះប្រពន្ធរបស់ជនរងគ្រោះ បានដើរចេញពីផ្ទះ រីឯកូនក៏មិន នៅលើ ផ្ទះដែរ ។ មួយសន្ទុះក្រោយមកពេលប្រពន្ធ ជនរងគ្រោះត្រឡប់មកវិញក៏ឃើញ ប្តីដេកសន្លប់ នៅក្នុងផ្ទះ តែម្នាក់ឯង ដោយបន្សល់ទុកនូវ សំបកថ្នាំទីហ្វីជាច្រើនបន្ទះផងដែរ។

ប្រភពពីមន្ដ្រីនគរបាលសង្កាត់ក្រគរ បានឲ្យដឹងថា ជនរងគ្រោះខាងលើ មានឈ្មោះ ញឹម អឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ ហើយភ្លាមៗជនរងគ្រោះត្រូវបាន រថយន្ដសង្គ្រោះ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ដក្រចេះ ជួយសង្គ្រោះបានទាន់ពេលវេលា៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល