កាលពីពេលថ្មីនេះ ទស្សនាវដ្ដី Forbes បានប្រកាសអំពីបញ្ជីឈ្មោះ "បណ្ដាមហាសេដ្ឋីដែល
បានចាប់ផ្ដើមរកស៊ីដោយបាតដៃទទេ" និងបានក្លាយជាអ្នកមាន និងមានឈ្មោះល្បីល្បាញ។
១. Ray Dolby
មហាសេដ្ឋី Ray Dolby បានចាប់ផ្ដើមមុខរបររបស់ខ្លួនដោយធ្វើការអោយក្រុមហ៊ុន Audio និង
Ampex ។ ក្រោយមក គាត់បានក្លាយជាអគ្គនាយកបណ្ដាញក្រុមហ៊ុន Dolby Laboratories.Inc ជាមួយនឹងផលិតផលរបស់ខ្លួនគឺ ប្រព័ន្ធប្រតិ្ដការណ៍សម្លេងពហុមុខងារដ៏ល្បីឈ្មោះនៅទូទាំង
ពិភពលោក ដែលត្រូវបានបង្កើតឡើងដោយខ្លួនលោកផ្ទាល់។
បច្ចុប្បន្ន ទ្រព្យរបស់លោកបានឡើងដល់ ៣,៥ពាន់លានដុល្លារ។
២. Oprah Winfrey
Oprah Winfrey អ្នកដឹកនាំកម្មវិធី និងជាអ្នកផលិតកម្មវិធីកំពូលៗនៅអាមេរិក និងជាអ្នកដែល
បានចូលរួមក្នុងកិច្ចការមនុស្សធម៌យ៉ាងសកម្មផងដែរ។ លោកស្រីបានចាប់ការងារនៅហាង
លក់គ្រឿងទេស ក្បែរហាងកាត់សក់របស់ឪពុកលោកស្រី នៅ Nashville ។
បច្ចុប្បន្ន លោកស្រីកំពុងកាន់កាប់ទ្រព្យ ២,៤ពាន់លានដុល្លារ។
៣. David Murdock
មុនពេលចូលធ្វើទាហានកាលពីឆ្នាំ ១៩៤៤ លោក David Murdock ក៏ធា្លប់បានបំរើការងារនៅ
ហ្គារ៉ាសសាំងមួយកន្លែង។
បច្ចុប្បន្ន ទ្រព្យរបស់គាត់បានកើនឡើងដល់ ២,៥ពាន់លានដុល្លារ។
៤. T. Boone Pickens
កាលពីនៅក្មេង Boone Pickens ធ្លាប់ជាអ្នកដើរយកកាសែតដាក់តាមផ្ទះ។ ក្រោយមកគាត់
បានយកប្រាក់ដែលសន្សំបាន បង្កើតក្រុមហ៊ុនប្រេង និងឧស្មាន Petroleum Exploration ដែល
ជា"ពុកបង្កើត"របស់ក្រុមហ៊ុន Mesa Petroleum ។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់គាត់គឺជាក្រុមហ៊ុន
មួយក្នុងចំណោមក្រុមហ៊ុនប្រេងកាត និងឧស្មានធំបំផុតនៅអាមេរិក ជាមួយនឹងតម្លៃទ្រព្យ
ឡើងដល់ ១,១ពាន់លានដុល្លារ។
៥. Andrew Beal
Andrew Beal បានចាប់ផ្ដើមអាជីពរបស់ខ្លួនដោយការលក់ទូរទស្សន៍។ បច្ចុប្បន្ននេះ លោកគឺជា
អ្នកបង្កើត និងជាអគ្គនាយកធនាគារ Beal ព្រមទាំងភ្នាក់ងារបច្ចេកទេសអាវកាស Beal ដែល
មានទ្រព្យសរុបចំនួន ៤,៥ ពាន់លានដុល្លារ។
៦. Charles Schwab
កាលពីដើម លោក Charles Schwab ធ្លាប់មានមុខរបរជាអ្នកលក់ផ្លែ វ៉ល់ណាត់(walnuts) ។
ឆ្នាំ ១៩៧១ លោកបានបង្កើតក្រុមហ៊ុនឈ្មួញកណ្ដាលផ្នែកហិរញ្ញវត្ថុបញ្ចុះតម្លៃ Charles
Schwab ហើយនៅពេលនេះ ក្រុមហ៊ុនរបស់គាត់គឺជាអាជីវកម្មកំពូលមួយក្នុងវិស័យគក់ជេ
ហិរញ្ញវត្ថុ។ ទ្រព្យសម្បត្ដិដែលលោកកំពុងមានគឺ ៤,៧ពាន់លានដុល្លារ។
៧. Mark Zuckerberg
Mark Zuckerberg គឺជាករណីមួយកម្រជួបប្រទះ ! Mark Zuckerberg កើតនៅឆ្នាំ ១៩៨៤ ក្នុង
គ្រួសារអាមេរិក ដើមកំណើត Jewish។ តាំងតែពីតូច Mark Zuckerberg មានការងប់ងល់ជា
មួយនឹងការបង្កើតកម្មវិធីកុំព្យូទ័រ។ កាលពីថ្ងៃទី ៤ កុម្ភៈ ឆ្នាំ ២០០៤ ពេលកំពុងរៀននៅក្នុង
សកលវិទ្យាល័យ Harvard Mark Zuckerberg បានបង្កើតគេហទំព័រសង្គមតូចមួយដែលមាន
ឈ្មោះថា Facebook ។ បើតាម Mark Zuckerberg ពេលនោះ Facebook គ្រាន់តែជាគម្រោង
អនុស្សវរីយ៍ក្នុងពេលសិក្សាមួយដែល Mark ហៅថា �Harvard-Thing� ។ មិនយូរប៉ុន្មាន គេហ
ទំព័រ Facebook បានក្លាយជាបណ្ដាញរសង្គមមួយដែលទទួលបានការពេញនិយមបំផុតនៅ
ក្នុងពិភពលោក។
ក្នុងវ័យ ២៥ឆ្នាំ Mark មានប្រាក់ប្រមាណជា ១ពាន់លានដុល្លារ តែបច្ចុប្បន្ន បានកើនឡើងដល់
៤ពាន់លានដុល្លារ។
៨. John Edward Anderson
កាលពីនៅក្មេង John Anderson ធា្លប់ដើរលក់ពោតផ្ទុះនៅក្បែររោងកុនក្នុងស្រុករបស់គាត់។
ក្រោយមក John Anderson បានបង្កើតក្រុមហ៊ុនភេសជ្ជៈ Ace Beverage និងបានចែកចាយ
ផ្ដាច់មុខស្រាបៀរ Budweiser នៅ Los Angeles បន្ទាប់មកគាត់ក៏បានពង្រីកមុខរបររបស់ខ្លួន
ទៅក្នុងវិស័យអចលនទ្រព្យ។
បច្ចុប្បន្ន គាត់កំពុងកាន់កាប់ដីជាង ៣៧ ហិចតា តាមរយៈក្រុមហ៊ុន Topa Equities របស់ខ្លួន។
ទ្រព្យសម្បត្តិសរុបរបស់គាត់មានចំនួន ១,៨ពាន់លានដុល្លារ។
៩. Steve Jobs
កាលពីវ័យនៅសិក្សា Jobs បានធ្វើការក្រៅម៉ោងអោយក្រុមហ៊ុន HP ។ នៅទីនោះ គាត់ស្គាល់
Steve Wozniak ។ ឆ្នាំ ១៩៧៦ អ្នកទាំងពីរបានបង្កើតក្រុមហ៊ុន Apple ។
មុនពេល Steve Jobs ទទួលមរណភាព លោកគឺជាអគ្គនាយកក្រុមហ៊ុន
Apple ។ ទ្រព្យសម្បត្តិ
៥,៥ពាន់លានដុល្លារ ភាគច្រើនគឺបានមកពីអាជិវកម្មផលិតភាពយន្ដតុក្ដាឌីជីថល
Pixar របស់
គាត់។ ក្រោយមក គាត់បានលក់
Pixar ទៅអោយក្រុមហ៊ុន
Disney ក្នុងតម្លៃ ៧,៤ពាន់លាន
ដុល្លារ។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD