ភ្នំពេញ ៖ ប្រតិបត្ដិការបង្ក្រាបមេខ្លោង ជួញដូរថ្នាំញៀនដ៏ធំមួយ ពីសំណាក់កម្លាំង នគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគបាល រាជធានីភ្នំពេញ បានធ្វើឡើងកាល ពីវេលាម៉ោង៤រសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះល្វែង សង់ថ្មី ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួល គោក ដោយដកហូតថ្នាំញៀន មួយ ចំនួនធំ លុយដុល្លារនិងលុយខ្មែរជិត១០ម៉ឺនដុល្លារ រថយន្ដចំនួន៣គ្រឿង ម៉ូតូចំនួន១គ្រឿងនិង ឃាត់ខ្លួនមនុស្ស៣នាក់យកទៅសួរនាំ ។

ប្រតិបត្ដិការចុះបង្ក្រាប ទីតាំងចែកចាយ ជួញដូរថ្នាំញៀនដ៏ធំខាងលើនេះ បានធ្វើឡើង ក្រោមការដឹកនាំបញ្ជាផ្ទាល់ ផ្នែកផ្លូវច្បាប់ពី សំណាក់ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ និងដឹក នាំបញ្ជាកម្លាំង ផ្ទាល់ពីសំណាក់ស្នងការនគរ បាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ។

នាយការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងប្រតិបត្ដិ ការបង្ក្រាបករណីជួញ ដូរគ្រឿង ញៀនដ៏ធំ នេះ លោកវរសេនីយ៍ទោ ប៊ន សំអាត បាន បញ្ជាក់ថា ក្រោយបញ្ចប់ប្រតិបត្ដិការឆែក ឆេររួចមក កម្លាំង សមត្ថកិច្ចរបស់លោកបាន ដកហូតលុយដុល្លារ ចំនួន៥៤៥០០ដុល្លារ លុយខ្មែរ ១៧០លានរៀល រថយន្ដ ៣គ្រឿង (លុច្សស៊ីស Rx300 កាមរីបាឡែន និងរថយន្ដ ព្រូសមួយគ្រឿង ទៀត)ម៉ូតូមួយគ្រឿងព្រម ទាំងថ្នាំញៀន និងជនសង្ស័យ៣នាក់ស្រីពីរ នាក់ប្រុសម្នាក់ ដើម្បីយកទៅ សួរនាំបន្ដ ទៀត ។

លោកប៊ន សំអាត បានបញ្ជាក់ទៀតថា ជនសង្ស័យជាមេខ្លោងខាងជួញដូរនិងចែក ចាយថ្នាំញៀន ខាងលើនេះ ជាមុខសញ្ញាដ៏ធំ និងធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មនាពេល កន្លងទៅ ។

លោកបញ្ជាក់ថា ក្រោយបញ្ចប់ប្រតិបត្ដិ ការស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ តាមជំនាញរបស់ខ្លួន ដោយមានការបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ស្នងការ ទើបចុះទៅ ឡោមព័ទ្ធនិងចូលបង្ក្រាបតែម្ដង ។

យ៉ាងណាក៏ដោយមិនទាន់មានការបញ្ជាក់ ពីអត្ដសញ្ញាណរបស់ជនសង្ស័យទាំងនេះនៅ ឡើយទេ ដោយបច្ចុប្បន្នត្រូវបាននាំខ្លួនយក ទៅសួរនាំបន្ដទៀត នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្ដចាត់ការតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ទីតាំងបង្ក្រាបខាងលើនេះ ជាកន្លែងកត់កន្ទុយលេខដ៏ធំមួយ នៅសង្កាត់ បឹងសាឡាងផងដែរ ។

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល