កសិដ្ឋានមួយនេះ បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅពេលមានអគារខ្ពស់
ពិសេសដែលសាងសង់ឡើងសម្រាប់តែពពែ។
Fairview គឺជាកសិដ្ឋានផលិតស្រាទំពាំងបាយជូ និង cheese ដ៏ល្បីឈ្មោះនៅក្នុងតំបន់ភាគ
ខាងត្បូងឆៀងខាងលិចនៃខណ្ឌ Paarl អាហ្វ្រិកខាងត្បូង។ ថ្មីៗនេះ កសិដ្ឋាន Fairview បាន
ទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅពេលអគារខ្ពស់ពិសេសមួយត្រូវបានគេសាង
សង់ឡើងសម្រាប់ពពែ។
"The Goat Tower" - អគារខ្ពស់សម្រាប់សត្វពពែនៅក្នុងកសិដ្ឋាន Fairview អាហ្វ្រិកខាងត្បូង
លោក Charles នាយកប្រតិបត្តិនៃកសិដ្ឋាន Fairview បានថ្លែងថា ពពែគឺជាសត្វមួយប្រភេទ
ដែលចូលចិត្តការដើរឡើងខ្ពស់ ជួនកាលសត្វនេះ ប្រឡែងលេង និងឡើងជិះលើគ្នាវាផងដែរ។
Charles មានគំនិតបង្កើតអគារខ្ពស់ដើម្បីជួយអោយសត្វពពែទាំងនោះ ទទួលបានភាពរីករាយ
និងមានអារម្មណ៍ទូស្រាល។
អគារនេះត្រូវបានសាងសង់ដោយប្រើឥដ្ឋ និងកំបោរ ហើយដំបូលអគារ ត្រូវបានធ្វើឡើងពី
លោហធាតុ។ ជាមួយនឹងជណ្ដើរបែបគូថខ្យងធ្វើឡើងពីឈើរ រួមជាមួយនឹងផ្លូវចូលអគារ
ពពែអាចឡើងចុះ ប្រឡែងគ្នានិងសម្រាកតាមចិត្ត។
លោក Cherles Back អោយដឹងថា រចនានៃអគារនេះ គឺជាការយកតាមគំរូស្ថាបត្យកម្មមួយ
ដែលពុកម្ដាយរបស់គាត់បានឃើញនៅក្នុងប្រទេស Portugal ។ អគារនេះ មិនត្រឹមតែជាទី
សម្រាកលំហែកាយសម្រាប់សត្វពពែនោះទេ ប៉ុន្ដែវាគឺជាអគារមួយដែលទាក់ទាញភ្ញៀវមក
ទស្សនាបានយ៉ាងច្រើនផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ NBS