គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីជាម្តាយ វ័យក្មេងមួយរូប ត្រូវបានបាញ់សម្លាប់ដោយអចេតនា ពីសំណាក់កូនប្រុសវ័យ ៣ ឆ្នាំរបស់នាង នាវិនាទីកំពុងតែប្តូរកន្ទប អោយ កូនង៉ែតស្រី វ័យទើបតែបាន មួយឆ្នាំ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

ជាការពិត វាគឺជាគ្រោះថ្នាក់ដ៏រន្ធត់មួយ រន្ធត់ជាទីបំផុត ដែលអាចកើតឡើងទៅបាន នៅ ពេលដែលកូន ប្រុសតូចវ័យ ៣ ឆ្នាំ បានប្រទះឃើញ កាំភ្លើងដៃមួយដើម រួចយកមកកាន់លេងនិងបានរាកៃបាញ់ឡើង ដោយអចេនាចំក្បាល ស្រ្តីជាម្តាយ វ័យទើបតែ ២៦ ឆ្នាំ នៅឯផ្ទះកើតហេតុ នាទីក្រុង Tulsa រដ្ឋ Oklaha- ma សហរដ្ឋអាមេរិក ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ម្តាយជនរងគ្រោះស្លាប់បាត់បង់ជីវិត ក៏ ដូចជាស្វាមី លោកស្រី ពួកគេទាំងពីរនាក់ក៏រស់នៅផ្ទះនេះដូចគ្នាដែរ ក៏ប៉ុន្តែ អំឡុងពេលកើតហេតុ ពួក គេមិនបានមានវត្តមាននៅក្នុងផ្ទះនោះទេ ។

គួររំឮកថា ជនរងគ្រោះ ជាម្តាយវ័យក្មេងរូបនេះ មានឈ្មោះថា Christa Engles ស្រប ពេលដែល ស្វាមី របស់លោកស្រី គឹជាអ្នកបើកបររថយន្តដឹកទំនិញធន់ធំនោះ បានវិលត្រលប់មកផ្ទះវិញ ជា មួយនឹងព័ត៌ មានដ៏សោកស្តាយមួយនេះ ខណៈមានការគូសបញ្ជាក់ពីមន្ទីរពេទ្យថាប្រពន្ធរបស់លោកបានស្លាប់បាត់ បង់ជីវិតបាត់ទៅហើយ ។ មន្រ្តីប៉ូលីស ប្រចាំតំបន់អះអាងអោយដឹងថា មានកាំភ្លើង ច្រើន ដើមណាស់ នៅក្នុងផ្ទះកើតហេតុ ។ ក្មេងប្រុសតូចជាជនដៃដល់ បានរកឃើញកាំភ្លើងដៃ ប្រភេទ "large-calibre" នៅពីក្រោមសាឡុង ។ ពលបាលត្រី លោក Dave Walker ផ្តល់ ជាកិច្ចសម្ភាសន៍ អោយដឹងថា ៖ ពួក យើងកំពុងតែរៀបចំ នូវអ្វីដែលពួកយើងត្រូវតែធ្វើ ដើម្បី ធានា អោយបានថា ក្មេងៗមានសុវត្ថិភាព ជា ការពិត ករណីលើកនេះ ជាគ្រោះថ្នាក់ស្ទើរតែមិនគួរអោយជឿ និង រន្ធត់ជាទីបំផុត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ