CamNews

ទូរស័ព្ទមួយណា ដែលលក់ដាច់ជាងគេបំផុត នៅលើពិភពលោក?

ប្រាកដណាស់ថា ប្រិយមិត្តអ្នកអាន នឹងមានការភ្ញាក់ផ្អើល នៅពេលដែលបានដឹងថា ទូរស័ព្ទដែល លក់ដាច់ជាងគេបំផុត (លក់បានច្រើនជាងគេ) នៅលើពិភពលោក មិនមែនជាទូរស័ព្ទ iPhone ណា មួយរបស់ Apple ហើយក៏មិនមែនជាទូរស័ព្ទ Galaxy ណាមួយរបស់ Samsung នោះដែរ។ ជាមួយ នឹងបរិមាណលក់ចេញបានចំនួន ២៥០ លានគ្រឿង នៅទូទាំងសកលលោក  Nokia 1100 គឺពិតជា ទូរស័ព្ទដែលពេញនិយមជាងគេបំផុត លក់ដាច់ជាងគេបំផុត នៅលើពិភពលោក។

មូលហេតុដែលនាំឲ្យទូរស័ព្ទ Nokia 1100 លក់ដាច់បានច្រើនជាងគេដូច្នេះ គឺមកពីតំលៃលក់ដ៏ថោក និងកំរិតនៃភាពរឹងមាំ ធន់នឹងការប្រើប្រាស់ និងថ្មមានថាមពលកាន់បានយូរ។

Nokia 1100 មានអេក្រង់សខ្មៅ កំរិតរីសូលុយហ្សិន 96x65 pixel។ វាមិនមានសមត្ថភាពបើ Website មិនមានកាមេរ៉ាថតរូប មិនអាចភ្ជាប់អ៊ីនធឺណេតបានឡើយ។ និយាយឲ្យសាមញ្ញទៅ វាគ្រាន់តែជា ទូរស័ព្ទមួយប្រើសម្រាប់តែ ហៅចេញ និងទទួលទូរស័ព្ទហៅចូល និងផ្ញើ ទទួលសារតែប៉ុណ្ណោះ។ វា ត្រូវបានដំឡើងរួចជាស្រេច នូវហ្គេមលេងចំនួនពីរ ដែលហ្គេមមួយក្នុងចំណោមពីរនោះ គឺជាហ្គេម Snake។

ចំណែកឯ ក្នុងចំណោមស្មាតហ្វូនស៊េរីខ្ពស់ៗ វាពិតជាមិនអ្វីភ្ញាក់ផ្អើលឡើយដែល  Apple iPhone 5s គឺជាស្មាតហ្វូនពេញនិយមជាងគេ។ បណ្តាអ្នកវិភាគ បានប៉ាន់ស្មានថា iPhone 5S លក់ចេញបាន ចំនួនជាង ១០០លានគ្រឿងហើយ ហើយចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត នៅថ្ងៃខាងមុខ។ ដូច្នេះ វានឹងមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលខ្លាំងឡើយ ក្នុងពេលដែល នៅថ្ងៃអនាគត iPhone 5S នឹងវ៉ា ឈ្នះ  Nokia 1100 នោះ។ នេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ ប៉ុន្តែបើសិនជារឿងនេះកើតឡើង មែន ក៏នឹងត្រូវរង់ចាំរយះពេលយូរឆ្នាំទៀតដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview