មណ្ឌលគិរី៖ បុរសម្នាក់ ត្រូវអ្នកភូមិ និងម្ចាស់ផ្ទះព្រួតវាយរហូតស្លាប់ បន្ទាប់ពីរូបគេ បានលួចចូលទៅក្នុងផ្ទះ រំលោភប្រពន្ធគេ រហូតបានសម្រេច ខណៈកំពុងដេក លង់លក់ក្នុងដំណេកទាំងបី្តគេ មិនដឹងខ្លួនង ហើយប្រពន្ធស្មានតែជាបី្ត។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី ១៧ មិនា ២០១៥វេលា
ម៉ោង១០និង៣០នាទីស្ថិតនៅក្នុងភូមិ មេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

លោក ត្រាង ធឿន នាយប៉ុស្តិ៍រដ្ឋបាលឃុំពូជ្រៃ ស្រុកពេជ្រាដា បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ឲ្យដឹងថា តាមការសាកសួរដំណើរ ដើមចមពីភាគីស្ត្រី ដែលត្រូវជនសង្ស័យចាប់ រំលោភនោះថា ដំបូងនៅពេល ក្បាលព្រលប់ ពួកគេបាននាំគ្នាមើលទូរទស្សន៍ និងមានមនុស្សម្នាច្រើនផង នៅផ្ទះកើតហេតុ បន្ទាប់មក នៅម៉ោងប្រមាណ ជាង១០យប់ ម្ចាស់ផ្ទះចាប់ផ្តើមបិទភ្លើងចូលដេកជា ធម្មតាក្នុងផ្ទះជាមួយប្តីនៅពេលដេក លក់ទាំមមីមមើលស្រាប់តែមានការរួមភេទមួយ បានកើតឡើងខ្លួន ក៏រួមភេទធម្មតា ព្រោះនាងស្មានថា ប្តីនាងនៅពេលចប់សព្វគ្រប់រូបនាង ដូចជាមានការសង្ស័យ ព្រោះមនុស្សដែល រួមភេទជាមួយនាង ហាក់បីដូចជាខុសពីប្រក្រតីនាងក៏បានរាវស្រវ៉ារកប្តី ស្រាប់តែ ឃើញប្តីដេកនៅក្បែរទ្វារឯណោះ រួចក៏បានសួរនាំ ប្តីឆ្លើយថា មិនដឹងអីទេ (មិនបានរួមភេទទេ) ពេលនោះទាំងពីរនាក់ប្តីប្រពន្ធ បានស្រែកឆោឡោឡើង ផ្អើលអ្នកជិតខាងបាននាំគ្នា ព័ទ្ធស្ទាក់ចាប់បានជនសង្ស័យម្នាក់ ដែលលបឡើងរួមភេទ បន្លំធ្វើជាប្តីនោះបានភ្លាមៗ ក៏ព្រួតគ្នាវាយម្នាក់មួយដៃ ម្នាក់មួយជើងសល់ដង្ហើមចង្រិត រួចប្រគល់ឲ្យសមត្ថកិច្ចធ្វើការបញ្ជូនទៅកាន់ ប៉ុស្តិ៍សុខភាព ដើម្បីធ្វើការសង្រ្គោះ បន្ទាន់ ប៉ុន្តែដោយសភាពរបួសធ្ងន់ធ្ងរពេក ជនសង្ស័យខាងលើបាន ដាច់ខ្យល់ស្លាប់នៅប៉ុស្តិ៍សុខភាព ឃុំពូជ្រៃ នោះតែម្តងទៅ នៅវេលាម៉ោង ៤.០០នាទី ទៀបភ្លឺថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ។

ស្រ្តីមានប្តី ត្រូវជនសង្ស័យរួមភេទបានសម្រេចនោះ មានឈ្មោះខន សៀងហាក់ អាយុ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ មេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ រីឯជនសង្ស័យ ដែលបានស្លាប់នោះ ឈ្មោះ អ៊ុន ស្រ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ។

លោកនាយប៉ុស្តិ៍ បានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យខាងលើមានជំងឺសរសៃប្រសាទ ប្រចាំកាយ ជាយូរណាស់មកហើយ ។ គេពុំទាន់ដឹងឲ្យច្បាស់ទេ ថាតើមន្ត្រីនគរបាលនិងចាត់វិធានការ ក្នុងករណីមួយនេះយ៉ាងដូចម្តេច ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល