ឧត្តរមានជ័យ ៖ ស្រ្តីម្នាក់បា នរងរបួសធ្ងន់ ដោយសារតែមាន ជនមិនស្គាល់មុខ លបបាញ់ ដោយកាំភ្លើងអាកា៤៧ មួយគ្រាប់ កាលពីវេលាម៉ោង៩៖២០នាទី យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ដែលសមត្ថកិច្ចសង្ស័យថា ជារឿងគំនុំចាស់។

យោងតាមប្រភព័ត៌មាន ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ហេង សោភា អាយុ៤៤ឆ្នាំ នៅភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខណៈកំពុងឈរ នៅក្រោមផ្ទះ ស្រាប់តែមាន ជនមិនទាន់ ស្គាល់អត្តសញ្ញាណ លបបាញ់មួយគ្រាប់ បណ្តាលឲ្យ រងរបួស ចំគល់ ដោះខាងស្តាំ ធ្លាយទៅ បាក់ដៃខាងស្តាំ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងទៀតថា ក្រោយកើតហេតុ ស្រ្តីរងគ្រោះ ត្រូវបានក្រុមគ្រួសារ និងសមត្ថកិច្ច ជួយដឹក បញ្ជូន ទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកអន្លង់វែង ដោយជនល្មើស ស្ថិតក្រោមការស្រាវជ្រាវ របស់សមត្ថកិច្ច ជំនាញនៅឡើយ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើស្រ្តីរងគ្រោះ និងជនសង្ស័យ មានទំនាស់អ្វីជាមួយគ្នានោះឡើយ ខណៈសមត្ថកិច្ច កំពុងដុតដៃដុតជើង តាមចាប់ជននេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល