CamNews

ឃាត់ខ្លួន ជនសង្ស័យ ជាច្រើននាក់ ពាក់ព័ន្ធនឹងករណី ប្លន់ប្រដាប់អាវុធ និងគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ និងយប់ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ នៅតែបន្តបើកប្រតិបត្តិរបស់ខ្លួន ក្នុងការតាមចាប់មុខសញ្ញា ជនសង្ស័យមួយចំនួនធំ ដែលពាក់ព័ន្ធទៅនឹងករណី ឆក់ ប្លន់ប្រដាប់អាវុធ និងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានជាបន្តបន្ទាប់ ដោយមានការដឹកនាំកម្លាំងផ្ទាល់ ពីនាយឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រតិបត្តិការ ដ៏កក្រើករាជធានីនេះដែរ កម្លាំងអាវុធហត្ថជាច្រើនខណ្ឌ សហការជាមួយកម្លាំងអាវុធហត្ថ រាជធានី ភ្នំពេញ បានធ្វើការតាមចាប់មុខសញ្ញាជនសង្ស័យ ជាច្រើនទីតាំង និងឆែកឆេរតាមបណ្តាផ្ទះ សំណាក់មួយចំនួន ក្នុង រាជធានីភ្នំពេញ រហូតឈានដល់ការចាប់ខ្លួន បានជនសង្ស័យប្រុស-ស្រីជាច្រើននាក់ ដែលក្នុងនោះ ពាក់ព័ន្ធទៅនឹង ករណី ឆក់ ប្លន់ប្រដាប់អាវុធ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងដកហូតនូវវត្ថុតាងមួយចំនួនធំទៀតផងដែរ ។

ក្នុងរង្វង់ប្រតិបត្តិការពេញមួយយប់ខាងលើនេះដែរ កម្លាំងអាវុធបានឃាត់ខ្លួន យុវជនប្រុស-ស្រីជា ជាង២០នាក់ ដក ហូតបានថ្នាំញៀនមួយចំនួន អាវុធខ្លី ១ ដើម សម្ភារៈប្រើប្រាស់ និងម៉ូតូជាច្រើនគ្រឿងទៀត ផងដែរ ដែលការចាប់ ឃាត់ខ្លួនមនុស្ស និងដកហូតវត្ថុតាងមួយចំនួនខាងលើនេះ គឺធ្វើឡើង នៅទីតាំងចំនួន២ខុស គ្នា ដែលទីតាំងទី១ នៅ ផ្លូវដឿងហែមមួយកន្លែង ទល់មុខនឹងមន្ទីរពេទ្យ ព្រះលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទីតាំងទី២ គឺនៅនឹងផ្ទះសំណាក់ អូយ៉េស ដែលមានទីតាំង ទល់មុខនឹងវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។ ក្រោយការឃាត់ខ្លួនបានភ្លាមៗនោះ ជនសង្ស័យជាង ២០នាក់ និងវត្ថុតាងមួយចំនួនទៀត ដែលដកហូតបាន ត្រូវ កម្លាំងអាវុធបញ្ជូនទៅកាន់ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ( ប៉េអឹមក្រុង ) ដើម្បីធ្វើការសាកសួរនាំ បន្ថែម និងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ។

ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធរាជធានីភ្នំពេញបានឲ្យដឹងថា កម្លាំងអាវុធរបស់យើងនៅតែបន្ត បើកប្រតិបត្តិការ តាមចាប់មុខសញ្ញាជនសង្ស័យ ដែលពាក់ព័ន្ធទៅនឹងករណីផ្សេងៗជាច្រើនទៀត រហូតឈានដល់ ការចាប់មេក្លោងធំៗ ដែលនៅពីក្រោយខ្នង ( ដូចជាករណីចាប់មេក្លោងគ្រឿងញៀន ដកហូត បានថ្នាំញៀនក្រាម សថ្លាជាង ៣គីឡូ លុយខ្មែរ និងដុល្លារសរុបជិត ១០ម៉ឺនដុល្លារ រថយន្តមួយគ្រឿង និងវត្ថុតាងមួយចំនួនទៀត កាល ពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោកជាដើម )។

គួររំលឹកផងដែរថា មួយរយៈពេលថ្មីៗមកនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថ តាមបណ្តាខណ្ឌទាំង១២ ក្នុងរាជធានី ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ ឧត្តមសេនីយ៍ រ័ត្ន ស៊្រាង បានបើកប្រតិ បត្តិការ និងធ្វើការល្បាតពួនស្ទាក់ ចាប់នូវមុខសញ្ញាមួយចំនួន ដែលពាក់ព័ន្ធទៅនឹងបទល្មើសផ្សេង បន្ទាប់ពី មួយ រយៈពេលកន្លងមកនេះ តែងតែកើតមាននូវករណីបាញ់ប្លន់ ប្រដាប់អាវុធផ្សេងៗ កើតមានក្នុងរាជធានីស្ទើររៀងរាល់ ថ្ងៃ ។ ហើយអ្វីដែលជាផ្លែផ្កានោះ គឺកម្លាំងអាវុធហត្ថ បានធ្វើការចាប់ខ្លួនមុខសញ្ញាចោរប្លន់ប្រដាប់អាវុធ ក៏ដូចជាមុខ សញ្ញាឆក់ និងជួញដូរគ្រឿងញៀន បានជាបន្តបន្ទាប់ក្នុងរយៈពេលដ៏ខ្លី ។ ហើយនេះក៏ជាសញ្ញាវិជ្ជមានមួយផងដែរ សម្រាប់ប្រតិបត្តិការទាំងថ្ងៃទាំងយប់ របស់កម្លាំងកងរាជអាវុធហត្ថ ក្នុងការតាមចាប់មុខសញ្ញាជនសង្ស័យផ្សេងៗរហូត ឈានដល់ការចាប់ខ្លួន ជនសង្ស័យប្រុស-ស្រីជាច្រើននាក់ និងដកហូតវត្ថុតាង ក៏ដូចជាម៉ូតូជាច្រើនគ្រឿង ដែលវាជា កត្តាមួយធ្វើឲ្យអំពើអសន្តិសុខ ឬក៏អំពើ ឆក់ បាញ់ប្លន់ផ្សេងៗ ត្រូវបានកាត់បន្ថយ ហើយនាំមកនូវសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការរស់នៅ ជាពិសេសសង្គម ជាតិទាំងមូលផងដែរ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល