CamNews

ធ្លាក់យន្ដហោះ Boeing នៅរុស្ស៊ី បណ្ដាលឱ្យមនុស្សស្លាប់ ៥០នាក់

យ៉ាងហោចណាស់ មានមនុស្សចំនួន ៥០នាក់ រួមទាំងក្រុមអ្នកបើកបរយន្ដហោះ និងកូនប្រុស
របស់ប្រធានាធិបតី សាធារណៈរដ្ឋ Tatarstan គឺលោក Irek Minnikhanov ផងដែរ ដែលបាន​ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់មួយ នៅពេលយន្ដហោះដឹកភ្ញៀវ ចុះចតមិនបាន
សម្រេច បណ្ដាលឱ្យវាផ្ទុះឆេះ នៅភាគកណ្ដាលប្រទេសរុស្ស៊ី កាលពីម្សិលមិញ។

ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី បានប្រកាសថា យន្ដហោះ Boeing 737-500 បានជួបគ្រោះថ្នាក់ នៅ
ក្នុងក្រុង Kazan កាលពីវេលាម៉ោង ១៥និង ២៥នាទី GMT ។ យន្ដហោះដែលចាកចេញពីក្រុង
Moscow ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Tatarstan នេះ បានផ្ទុះឆេះ​ខ្ទេច បន្ទាប់ពីប៉ះ
ទង្គិចមកលើដី។

កន្លែង​កើត​ហេតុ

បច្ចុប្បន្ន មានការអះអាងខុសៗគ្នាអំពីចំនួនអ្នកស្លាប់។ ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី បានឱ្យដឹង
ថា មនុស្សចំនួន ៥២នាក់ អាចនឹងត្រូវបានស្លាប់ ចំណែកទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធរុស្ស៊ី
អះអាងថា មានមនុស្សស្លាប់ ៥០នាក់ រួមមានភ្ញៀវ ៤៤នាក់ ក្នុង​នោះ​មាន​កូន​ប្រុស​របស់​ប្រធានា​
ធិបតី​ សាធារណៈរដ្ឋ Tatarstan គឺលោក Irek Minnikhanov និងបុគ្គលិកទាំងអស់នៅលើយន្ដ
ហោះ។

សាក្សីម្នាក់ធ្វើដំណើរពី Kazan មក Moscow និងមានវត្តមាននៅក្នុងព្រលានយន្ដហោះ ក្នុងពេល
ហេតុការណ៍គ្រោះថ្នាក់កើតឡើង ឱ្យដឹងថា ខ្លួនបានឮសម្លេងផ្ទុះខ្លាំង និងមានអារម្មណ៍ថាញាប់
ញ័រអាកាស។

បន្ទាប់ពីបានធ្លាក់ចុះដី និងផ្ទុះ យន្ដហោះនេះ ក៏បានឆាបឆេះ។ ក្រុម​រថយន្ដពន្លត់អគ្គីភ័យបាន
ចំណាយពេលពេញមួយម៉ោង ទើបអាចគ្រប់គ្រងស្ថានភាព នេះបើតាមទំព័រ RT ។ ក្រុមអ្នកជួយ
សង្គ្រោះ បានរកឃើញសាកសពចំនួន ៥០នាក់ នៅក្នុងខោ្មចយន្ដហោះនេះ។

មូលហេតុ

យន្ដហោះខាងលើ ហោះពី Moscow ទៅកាន់ Kazan (រូប ៖ RT)

គេហទមព័រ Interfax ដកស្រង់ប្រភពព័ត៌មានក្នុងក្រសួងសង្គ្រោះបន្ទាន់ បានចេញផ្សាយថាក្រុម
អ្នកបើកបរយន្ដហោះ បានធ្វើឱ្យមានកំហុស នៅពេលបញ្ជាឱ្យយន្ដហោះចុះចតជាលើកទីពីរ
បណ្ដាលឱ្យយន្ដហោះត្រូវធ្លាក់ទៅលើដី។

មន្ដ្រីជាន់ខ្ពស់ម្នាក់របស់គណកម្មការស៊ើបអង្កេត បាននិយាយថា មូលហេតុមួយផ្សេងទៀត គឺ
អាចបណ្ដាលមកពីគុណភាពសាំងមិនល្អ។ “យើងបានចេញបញ្ជាឱ្យយកសាំងដែលបានប្រើ
ប្រាស់របស់យន្ដហោះនេះ មកធ្វើការពិនិត្យ”។

ប្រភពមួយសុំមិនបញ្ចេញឈ្មោះ និយាយថា ក្រុមអ្នកបើកបរ បានប្រកាសដល់ភ្ញៀវមុនការចុះ
ចតថា ម៉ាស៊ីនដំណើរការមិនបានល្អ។ RIA Novosti ដកស្រង់សំដីបស់គណកម្មការស៊ើបអង្កេត
ចុះផ្សាយថា នៅពេលកំពុងចុះចត ស្លាបយន្ដហោះនេះ បានប៉ះខ្លាំងទៅ នឹងដី។

ក្រុមមន្ដ្រីមានសមត្ថកិច្ច កំពុងស្វែងរកប្រអប់​ខ្មៅរបស់យន្ដហោះ ហើយមូលហេតុនៃគ្រោះថ្នាក់
នេះនឹងបានដឹងច្បាស់ នៅពេលរកឃើញវា។

យន្ដហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Tatarstan

ក្រុមហ៊ុនធានារ៉ាបរងនៃក្រុមហ៊ុនអាកាសចរណ៍ខាងលើ នឹងសងការបង់ខាតចំនួន ៩៣,៧០០
ដុល្លារអាមេរិក ទៅឱ្យគ្រួសារជនរងគ្រោះម្នាក់ៗ ដែល​បាន​ស្លាប់​​ក្នុងគ្រោះថ្នាក់យន្ដហោះនេះ។

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ទស្សនាផ្ដាយដុះកន្ទុយ ISON ដោយភ្នែកផ្ទាល់ នៅចុងខែធ្នូ ២០១៣

NASA បញ្ជូនមនុស្សទៅកាន់ អវកាស ដោយខ្លួនឯង នាឆ្នាំ ២០១៧

ពិជឃាត ឥតមេត្តា សម្លាប់មនុស្សកើនជិត ៥ ពាន់នាក់ ក្នុងមួយពព្រិចភ្នែក

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ TR/Telegraph