ភ្នំពេញៈ នេះមិនមែនជាលើកទី១ទេ ដែលពិធីការិនី ក្នុងកម្មវិធី “រាត្រីកម្សាន្ត” កញ្ញា គង់ វង្សយ៉ាទី ស្លៀកពាក់ខើចខ្លីហួសហេតុ និងទទួលរង ការរិះគន់បន្តកន្ទុយ ពីសំណាក់មហាជ នអ្នកគាំទ្រនាង ដោយគេសង្ឃឹមថា ការសម្តែងភាពមិនពេញចិត្ត ចំពោះការស្លៀកពាក់សិចស៊ី របស់តារារូបនេះ នឹងមានការកែប្រែ មកស្លៀកពាក់សមរម្យវិញ ។ ប៉ុន្តែការរិះគន់ទាំងអស់នោះ មិនបានធ្វើឲ្យស្រីស្រស់រូបនេះ ខា្លចរអា និងមានការប្រុងប្រយ័ត្ន ចំពោះការស្លៀកពាក់នោះទេ ផ្ទុយទៅវិញ ថ្មីៗ នេះនាងបែរជាបង្ហោះ រូបថតសិចស៊ីថ្មី មួយសន្លឹកទៀត នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង ធ្វើឲ្យមហាជនក្តៅចុង ច្រមុះដោយសារតែទង្វើ ផ្គើនរបស់នាង ។

តារាសម្តែង និងជាពិធីការិនី កំពុងតែមានចាប់ផ្តើម មានប្រជាប្រិយភាព កញ្ញា គង់ វង្សយ៉ាទី ហាក់មានយីអ៊ុន មិនសូវល្អសោះ ដោយមួយរយៈ ពេលចុងក្រោយនេះ នាងទទួលរងការរិះគន់ជាប់ ៗគ្នា មិនដាច់ ចំពោះការស្លៀកពាក់មិន ប្រមាណខ្លួនរបស់ នាងចូលចិត្តតុបតែងខ្លួន ស្លៀកពាក់បញ្ចេញចង្អូរដើមទ្រូង ខើចលើខើចក្រោម នារីសម័យថ្មីភ្លេចប្រពៃណី ។

នៅពេលថ្មីៗនេះ តារាស្រី គង់ វង្សយ៉ាទី បានបង្ហោះរូបថតមួយសន្លឹក ដោយនាងគ្រងសម្លៀកបំពាក់ ជាឈុត ហែលទឹករឹបខ្លី បញ្ចេញសាច់ដងខ្លួន ទាក់ទាញក្រសែ ភ្នែកបុរសជាច្រើន សម្លឹងមើលសម្រស់ ស្បែករបស់នាង មិនដាក់ភ្នែក ។ ខុសប្លែកពីនារីខ្មែរ ដែលធ្លាប់តែស្លៀកពាក់ បែបសុភាពរាបសារ ជិតលើជិតក្រោម មិនហ៊ានបង្ហាញសាច់ ដោយចំហរនោះទេ ។ តែដោយ ឡែក ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា តារាស្រីជាច្រើន កំពុងតែភ្លេចប្រពៃណី ស្រវ៉ាយកវប្បធម៌បរទេស ភ្លេចកំណើតដើម បែរជាផ្លាស់ប្តូរខ្លួន ពីនារីខ្មែរស្រគត់ស្រគំ មកជានារីសម័យថ្មី ស្លៀកពាក់លេចលើលេចក្រោម បើទោះជា មានការរិះគន់ យ៉ាងណាក្តី ក៏ពួកនាង នៅតែមិនអើពើ ឈឺក្បាលវិលមុខ នឹងការរិះគន់ របស់មហាជនឡើយ ។

គួររំឭកផងដែរថា កន្លងមក ដោយសារតែសង្កេតឃើញ សិល្បការិនីជាច្រើន កំពុងតែឈ្លក់វង្វេង និងការតុបតែងស្លៀកពាក់សិចស៊ី ជ្រុលហួសហេតុនោះ ត្រូវបានប្រភព ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បង្ហើបឲ្យដឹងថា ខាងក្រសួងកំពុងតែមាន គម្រោងកោះហៅ តារាស្រីសិចស៊ី ទាំងអស់នោះ ទៅដុះក្អែលចេញម្តង និងរៀបចំឡើងវិញ នៅការស្លៀកពាក់ ដែលមានលាយ បញ្ចូលបែបនារីខ្មែរ ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល