បើតាមនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសថៃបានអោយដឹងថាទឹកជំនន់ក្នុង
ប្រទេសនេះនៅតែបន្តគ្រប់ដណ្តប់លើខេត្តចំនួន៩ ដែលសុទ្ធសឹងជាខេត្តដែលស្ថិតនៅក្នុង
ភាគកណ្តាលប្រទេស ជាមួយនឹងចំនួនអ្នកស្លាប់បានកើតឡើងដល់ ៧០៨នាក់ នឹង៣នាក់
នៅតែបន្តបាត់ខ្លួនក្នុងទឹកជំនន់ដ៏អាក្រក់ក្នុងរយះពេល៤ខែនេះ។
ភូមិចំនួន ៣,៦៥២, សង្កាត់ចំនួណ ៨០ នៃខេត្តទាំង៩ដែលរួមមាន ទីក្រុងបាងកក, អាង ថង
, អាយុធ្យា, ឡូប បូរី, ស៊ូផាន បូរី, ណាខន ផាថម, ផាថុម ថានី, ណាន់ថា បូរី នឹងសាមុត សា
ខន នៅតែបន្តគ្រប់ដណ្តប់ដោយទឹកជំនន់។
ក្នុងភូមិភាគខាងត្បូងឯណោះវិញ ទឹកជំនន់បានវាយប្រហារមកលើភូមិចំនួន២,០៥៧ សង្កាត់
ចំនួន ៦៥ ក្នុងខេត្តចំនួន៩ ដែលបានបំផ្លិចបំផ្លាញផ្ទៃដីដាំដុះចំនួន ១៨៩គីឡូមែត្រការ៉េ, ផ្លូវ
៧៨៣ខ្សែ នឹងស្ពាន១១៣កន្លែង។
មនុស្សប្រមាណមួយលាននាក់ត្រូវបានប្រឈមមុខនឹងភាពគ្មានការងារធ្វើ នឹងខាតបង់ទឹក
ប្រាក់ប្រមាណ ៣ពាន់លានដុល្លាដោយសារតែទឹកជំនន់នេះបានវាយប្រហារទៅលើតំបន់
ឧស្សាហកម្មនានា នៅក្នុងខេត្ត អាយុធ្យា នឹង ផាថុម ថានីនៅក្នុងខែតុលា៕
ដោយ
វឌ្ឍនា
Xinhua