ភ្នំពេញ៖ តារាសម្ដែងវ័យក្មេង សាច់សខ្ចីដូចអន្លក់ ដែលកំពុងតែមានមោទន ភាពយ៉ាងខ្លាំងក្នុងមាគ៌ាសិល្បៈ កញ្ញា ភិន សុដាលីស បានបង្ហាញពីភាពត្រេកត្រអាល នឹងសមិទ្ធផលជោគជ័យ ក្នុងជីវិតសិល្បៈ ទោះបីជានាង មានវ័យ នៅក្មេងខ្ចីបន្តិចក៏ដោយ។ តាមរយៈផលិតកម្ម «មហាហង្ស» តារាសម្ដែងពោរពេញ ដោយភាពក្រម៉ិចប្រម៉ើម ភិន សុដាលីស ហាក់ទទួលបាន នូវតំណែងជាតួឯក ជាបន្តបន្ទាប់ ដែលត្រូវបានទស្សនិកជន មើលឃើញថាទីផ្សារ សិល្បៈរបស់នាងហាក់ហក់ឡើង ខ្លាំងគួរឲ្យកត់សម្គាល់ និងត្រូវប៉ាន់ជាប់រហូត ។

សម្រាប់តារាសម្ដែងវ័យក្មេង ដែលទទួលបាន ការជ្រោមជ្រែងយ៉ាងពិសេស ពីសំណាក់ឪពុកបង្កើត កញ្ញា ភិន សុដាលីស គឺមានភាពយន្ត ជាច្រើនមកហើយ ដែលនាងសម្ដែងជាតួឯក តែងតែមានការគាំទ្រ ពីសំណាក់ទស្សនិក ជន ជាពិសេសយុវវ័យ ពេលចាក់បញ្ចាំង នៅលើទីផ្សារភាពយន្ត។ ភិន សុដាលីស បានផ្លាស់ប្ដូរដៃគូសម្ដែងជាច្រើន នាក់ ក្នុងនោះ រួមមាន លោក ជា ខេវិន, លឹម ជាឡាយ,លោក អូន ឧស្សាហ៍, ភឹម តារាវិបុល និងលោក ប៉ែន ចំរ៉ុង ជាដើមប៉ុន្តែនាងនៅតែរក្សា បានសំឡេងគាំទ្រខ្លាំង លើសលប់ដដែល ។

ជាថ្មីម្ដងទៀត ចូលមកដល់ឆ្នាំចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥ នេះនាងទទួលបានតំណែងតួឯកស្រីពីររឿងជាប់គ្នា បន្ថែមទៀត ក្នុងនោះរួមមានរឿងខ្នាតធំ «អាព្រឿងងាប់ហើយ» ដែលបានចាក់បញ្ចាំង ទទួលបានការគាំទ្រភ្លូកទឹក ភ្លូក ដីរហូតដល់មាន ការសំណូមពរ ពីសំណាក់ទស្សនិកជន ឲ្យចាក់បញ្ចាំងសារជាថ្មីម្តងទៀត នៅក្រោយឱកាសបុណ្យ ចូលឆ្នាំថ្មីខាងមុខនេះ ។ ដូច្នេះដើម្បីបំពេញតំរូវការទស្សនិកជន ផលិតកម្ម «មហាហង្ស» នឹងធ្វើការចាក់បញ្ចាំងទ្បើង វិញនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៥ នៅរោងភាពយន្ត លេជេន និង ផ្លាទីនៀម ។ ដោយឡែករឿងថ្មីមួយទៀតមាន ចំណងជើងថា « ខ្មោចថតកុន» ដែលនាងសម្ដែងជាតួឯក ជាលើកទីពីរ ជាមួយនឹងលោក ប៉ែន ចំរ៉ុង ក៏កំពុងតែ ដំណើរការថត យ៉ាងសកម្មផងដែរ។

ជាមួយនឹងការងារសិល្បៈ ដ៏មមាញឹកនេះ ស្រីស្រស់ ភិន សុដាលីស បានបង្ហាញមោទនភាព និងក្ដីត្រេកអរជាអនេក នៅពេលដែលមានទស្សនិក ជនគាំទ្រច្រើនទៅលើស្នាដៃ ដែលខ្លួនមានទាំងវ័យក្មេង ពោរពេញទៅដោយទេព កោសល្យ ដូចទៅនឹងតារាល្បីៗដទៃទៀត ក្នុងមជ្ឈដ្ឋានសិល្បៈ ប្រកបដោយការ ប្រកួតប្រជែងគ្នានេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល