ព័ត៌មានរូបភាព ៖ ជាការពិត ថ្ងៃនេះ មិនចាំបាច់ឆ្ងល់អ្វីច្រើននោះទេ បើសិនណា ជាចោទសួរ ដោយលើក ឡើងជា សំនួរថាតើ ថ្ងៃនេះ ជាថ្ងៃអ្វីអោយពិតប្រាកដ ? លោកអ្នក ភាគច្រើន ច្បាស់ណាស់ ពិតជាឆ្លើយ ថាថ្ងៃ បុណ្យណូអែល ជាជាង ឆ្លើយនូវចម្លើយដែលថា ថ្ងៃនេះ គឺជាថ្ងៃពុធ ហេ ហេ ហេ។ យ៉ាងណាមិញ ជាមួយនឹង ការចូលមកដល់នៃ ថ្ងៃទី ២៥ ធ្នូនេះ បណ្តាប្រទេស ជាច្រើននៅលើពិភពលោក ជាពិសេស បណ្តាប្រទេស នៅលោកខាងលិច ភាគច្រើនតែងប្រារព្ធ កម្មវិធីបុណ្យ ណូអែល ។ ដូច្នេះ ដើម្បីអោយ ជ្រាបកាន់តែច្បាស់ ថាតើ បណ្តាប្រទេស មួយចំនួន នៅលើពិភពលោក មានទិដ្ឋភាព រួម ប្រារព្ធកម្មវិធី បុណ្យ ណូអែល យ៉ាងណាខ្លះ តាមដានទស្សនា បណ្តារូបភាព ដែលមានជាបន្តបន្ទាប់ នៅខាងក្រោមនេះ ទាំងអស់គ្នាណា៎ ៖

ក្រុមមនុស្សដែលជាអ្នកស្ម័គ្រចិត្ត រាប់រយនាក់ បានផ្អើលនាំគ្នា ស្លៀកពាក់ ក្នុងឈុត លោកតា Santa
Claus មុននឹងធ្វើការចែក អំណោយ ដល់ក្រុម ប្រជាពលរដ្ឋ ក្រីក្រ រស់នៅក្នុងទីក្រុង សេអ៊ូល ប្រទេស
កូរ៉េខាងត្បូង ។

បើទោះជាមានគ្រោះមហន្តរាយធម្មជាតិ វាយប្រហារ កាលពីពេលកន្លងទៅ យ៉ាងណាក៏ដោយចុះ លោក
Raul Moralita នៅតែ មានចិត្តចង់ ប្រារព្ធកម្មវិធី អំណរសាទរ នៃការមកដល់ថ្ងៃបុណ្យណូអែលឆ្នាំនេះ
ពោល គឺគាត់បានយកដើមណូអែល មកដាក់នៅពីលើផ្ទះរបស់ខ្លួន ដែលពោរពេញទៅដោយកំទេចថ្ម
បាក់បែក ។

នៅឯរដ្ឋ Maryland សហរដ្ឋឯណោះវិញ ក្រុមមនុស្សដែលជាពលរដ្ឋ បានផ្អើលនាំគ្នា ស្លៀកពាក់ឈុត
លោកតា ណូអែល រួចរត់ទៅលេង កីឡាលើទឹកមួយចំនួន ដើម្បីជាការសាទរ ក្នុងការមកដល់កម្មវិធី
បុណ្យណូអែល ឆ្នាំនេះ ។

នៅឯក្រុង តូក្យូ ប្រទេសជប៉ុន ឯណោះវិញ ប្រជាពលរដ្ឋ បានផ្អើលនាំគ្នាទៅផ្តិតយក រូបថត នៃភ្លើង
ពណ៌ដ៏អស្ចារ្យ ដែលត្រូវបានគេ តម្លើងជាពិសេស នៅកណ្តាលក្រុង ផ្តើមចេញ ពីអំពូល និងភ្លើង LED
ដល់ទៅជាង ២៨០,០០០ គ្រឿងឯណោះ។

ក្រុមក្មេងៗ ជនជាតិ ឥណ្ឌា បាននាំគ្នា គ្រងឈុត លោកតា ណូអែល រួចរាំនៅពីមុខ ស្នាដៃសិល្បៈរបស់
លោក Sudarshan Patnaik ពោលគឺ នៅពីមុខ ចម្លាក់ខ្សាច់ នៅឯឆ្នេរ Puri ភាគខាងកើតក្រុង Bhubane-
swar ប្រទេសឥណ្ឌា ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ online