ក្រុមចំរៀង KARA ដែលទស្សនិកជន ធ្លាប់បានស្គាល់រួចមកហើយ ដែលជាក្រុមចំរៀងនារី
ស្រីស្អាតរបស់ KPOP ដែលល្បីដោយបទមួយចំនួនដូចជា STEP, Mister និង Lupin ជាដើម
បានលេចលឺដំណឹងថា នឹងមានសមាជិក ២ រួបត្រូវចាកចេញពីក្រុម ធ្វើអោយទស្សនិកជន
ជាពិសេស Kamilla ដែលជា Fan Club របស់ KARA ភ្ញាក់ផ្អើលជាខ្លាំង នឹកស្មានមិនដល់ ។

យើងធ្លាប់បានទទួលដំណឹងទាក់ទងនិង រឿងនេះកន្លងមកម្តងរួចមកហើយ ដែលរឿងនោះ
គឺអំពីកុងត្រារបស់ Nicole Jung ហើយភ្ជាប់ជាមួយពាក្យចចាមអារ៉ាមថា នាងនឹងចាកចេញ
ពីក្រុម KARA ដែលផ្សព្វផ្សាយតាម សារព័ត៌មានជប៉ុន តែផលិតកម្ម DSP បានច្រានចោល
ពាក្យចចាមអារ៉ាមទាំងនោះ ។

ថ្មីៗនេះកាលពីថ្ងៃទី ៥ តុលាផលិតកម្ម DSP បានប្រកាសជាសាធារណៈថា សមាជិករបស់
KARA នាង Nicole Jung នឹងចាកចេញពីក្រុម KARA ដោយសារតែនាង មិនបានចុះកុងត្រា
បន្ថែមថ្មី ជាមួយផលិតកម្មឡើយ ។ សមាជិក ៣ នាក់ផ្សេងទៀតដូចជា Gyuri, Seungyeon,
និង Hara បានបន្តកុងត្រារបស់ខ្លួន បន្ថែម ២ ឆ្នាំទៀតរួចរាល់ហើយ ។ ចំណែកសមាជិក
មួយរូបទៀត Jiyoung ដែលកុងត្រារបស់នាង នឹងផុតកំណត់នៅឆ្នាំក្រោយខែ មេសា នោះ
មិនទាន់បានចុះកុងត្រាបន្ថែមឡើយ ព្រោះនាងកំពុងសំរេចចិត្តថា គួរតែបន្តអាជីពក្នុងសិល្បៈ
ទៀតឬបន្តការសិក្សាសិន ។ ខាងផលិតកម្ម DSP បានប្រាប់ថា ដោយសារតែ Nicole មិនចង់
បន្តកុងត្រាជាមួយផលិតកម្ម លទ្ធផលគឺនាងនឹងត្រូវចាកចេញពីក្រុម KARA បន្ទាប់ពីកុងត្រា
របស់នាងបញ្ចប់ ក្នុងខែ មករា ឆ្នាំក្រោយ ។

យើងនឹងរង់ចាំមើលថា ក្រុមចំរៀងមួយនេះ អាចបន្តទៅមុខរួចទៀតឬទេ ឬក៏ត្រូវបញ្ចប់ត្រឹម
នេះរហូតទៅ? បើទោះបីជាផលិតកម្ម DSP អះអាងថានឹងមិន រំលាយក្រុម KARA ក៏ដោយ
ក៏ទស្សនិកជននៅតែមាន ការភ័យព្រួយពីការ បែកបាក់រំលាយក្រុមនេះ ៕

ដោយ ៖ លីលី
ប្រភព ៖ allkpop