កាលពី យប់មិញនេះ ក្នុងក្របខណ្ឌ English Premier League មានការប្រកួត ជាច្រើនគូរ ហើយក៏ មានជំនួប រវាងក្រុមល្បី ៣ ក្រុមផងដែរគឺ Liverpool ប៉ជាមួយ Fullham ចំណែក Arsenal ប៉ះជាមួយ Manchester United ។

បើកតង់ទី ១ មិនទាន់បាន ប៉ុន្មានផង ខ្សែការពារ Kolo Toure បានធ្វើអោយ មានកំហុស ចូលទី ខ្លួនឯងដែល ធ្វើអោយ Fullham នាំមុខមុន ១ ទល់ ០ ។ សភាពស្ងប់ស្ងាត់ រហូតដល់ចុងតង់ នាទី ទី ៤១ Sturridge ស៊ុតបាន មួយគ្រាប់ សងវិញធ្វើអោយ Liverpool តាមបានស្មើរ ។ ចូលមកដល់ តង់ទី ២ Richardson បានបន្ថែមអោយ Fullham នាំមុខ មួយគ្រាប់ទៀត ក្នុងនាទីទី ៦៤ ។ យ៉ាង ណាក៏ដោយ ក្រុម Liverpool មិនអោយ បាក់មុខទេ រួចក៏តាមស្មើ វីញបានទៀត ក្នុងនាទីទី ៧២ ដោយកីឡាករ Coutinho ។ ជិតចប់តង់ ទៅហើយ ក្នុងនាទីទី ៩០ Steven Gerrard ក៏ទទួលបាន គ្រាប់បាល់ ពិន័យ ១១ ម៉ែតមួយគ្រាប់ ហើយក៏ធ្វើបាន ដែលនាំ ជ័យជំនះអោយ Liverpool ក្រៅដី ក្នុងលទ្ធផល ២ ទល់ ៣ ។ ចំណែកក្រុម ដែលកំពុង ដណ្តើម តំណែងជើងឯក Arsenal វិញបាន ត្រឹមស្មើ ០ ទល់ ០ ជាមួយនិងក្រុម Manchester United ប៉ុណ្ណោះ ដូចនេះ វាធ្វើអោយ Chelsea ឈរនៅលំដាប់ លេខ ១ ក្នុងតារាងវិញ ៕

<object width="500" height="400" data="http://www.youtube.com/v/xr2_ZS8Vw1s&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/xr2_ZS8Vw1s&rel=1" /></object>

ដោយ ៖ កុសល
ប្រភព ៖ k14