ភ្នំពេញៈ ចំណងស្នេហា របស់តារាសម្តែង ប៊ីរីយ៉ា ជាមួយបុរសគូស្នេហ៍ ដែលគេស្គាល់ថា ជា
អ្នកសិល្បៈរួមអាជីពនោះ បានដើរដល់ផ្លូវប្រះឆា មិនចុះសម្រុងគ្នា ដោយសារតែវត្តមាន អ្នក
ទី៣ចូលជ្រៀតជ្រែក ។

នាពេលកន្លងមកតារាសម្តែង រាងតូចច្រឡឹងច្រមុះស្រួច ទម្រង់មុខកូនកាត់អឺរ៉ុប កញ្ញា ប៊ីរីយ៉ា
ធ្លាប់បានសម្ញែងភាពផ្អែមល្ហែម សិ្នទ្ធស្នាល ជាមួយសង្សារ ដែលមានមុខមាត់សង្ហា មាឌធំ ។
នាងប្រកាសក្តែងៗថា បុរសម្នាក់នេះ គឺជាប្រុសកំពូលស្នេហ៍ តែម្នាក់គត់ ដែលនាងមានបំណង
ចង់ចូលរោងការជាមួយ។

បើតាមប្រភពច្បាស់ការ ពីអ្នកនៅជិតខ្លួន កញ្ញា ប៊ីរីយ៉ា បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹង
ថា ក្នុងមួយរយៈពេលនេះ គេសង្កេតឃើញ សន្ទុះកេរ្តិ៍ឈ្មោះ ប៊ីរីយ៉ា ហាក់ដូចជាឡើងកូដប្រៀប
ដូចជា កាំជណ្តើរ ហើយនៅក្នុងនោះរឿងស្នេហារបស់នាង ហាក់ដូចជាមានភាពល្អក់កករ ជា
មួយគ្នា មិនសូវទៅណាមកណាជាមួយគ្នា សាងភាពផ្អែមល្ហែមដូចមុនទេ ។ គេបែរជាឃើញ
បុរស រូបសង្ហាសម្បូរលុយជាច្រើន កំពុងតែតាមប្រលោមសុំស្នេហ៍នាងមិនដាច់នោះទេ រហូត
ធ្វើឲ្យគូស្នេហ៍ នាងមានការអាក់អន់ចិត្ត ធ្វើឲ្យមានភាពរង្គោះរង្គើ ឈានទៅរកភាពប្រះស្រាំ។

ប្រភពដដែលបាន បង្ហើបប្រាប់ឲ្យដឹងទៀតថា ចាប់តាំងពី ប៊ីរីយ៉ា ចាប់ផ្តើមរីកសាយ ភាយប្រជា
ប្រិយភាពកាន់តែខ្លាំង មកគេសង្កេតឃើញថា នាងក៏ក្លាយជា នារីសម្បូរមន្តស្នេហ៍កាន់តែខ្លាំង ធ្វើឲ្យស្នេហារបស់នាងមានគម្លាតឃ្លាតឆ្ងាយពីគ្នា កាន់តែខ្លាំងរហូតដល់ត្រូវដើរ ដល់ផ្លូវបំបែក
ដោយសារ តែស្នេហាធ្លាប់ផ្អែមល្ហែមប្រែក្លាយជាល្វីងជូរចត់ ដោយសារតែមានបុរសទី៣។

នាពេលកន្លងមក កញ្ញា ប៊ីរីយ៉ា ធ្លាប់បានអះអាងប្រាប់ LookingTODAY ឲ្យដឹងថា ទំនាក់ទំនង
ស្នេហារវាងនាង និងសង្សារ មានរយៈពេលជាង៣ឆ្នាំមកនេះ គឺនៅតែមានភាពផ្អែមល្ហែមជា
មួយគ្នា ហើយមិនយូរមិនឆាប់ពួកគេទាំងពីរ នាក់ អាចឈានទៅដល់មង្គលការ ក្នុងពេលឆាប់ៗ
ខាងមុខនេះទៀតផង។

តែការអះអាងបែបនេះ គ្រាន់តែជាលេសលាក់បាំងការពិតប៉ុណ្ណោះ ធាតុពិតពួកគេទាំងពីរនាក់
កំពុងតែជួបប្រទះភាពរកាំរកូស មិនឈប់ដោយសារតែស្នេហាធ្លាប់ តែផ្អែមល្ហែមតែពីរនាក់ប្រែ
ក្លាយជាស្នេហាត្រីកោណទៅវិញ។

LookingTODAY មិនអាចទាក់ទងទៅ កញ្ញា ប៊ីរីយ៉ា ដើម្បីឲ្យនាងបកស្រាយការពិតបានទេ ដោយ
សារតែទូរស័ព្ទរបស់នាង មិនអាចទាក់ទងបាន ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល