ព័ត៌មានអន្តរជាតិ ៖ គួររំឭកថា នៅក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពិភពលោក ពិតជាមាន ការព្រួយបារម្ភជាខ្លាំង ក្រោយពីមានករណីផ្ទុះជម្ងឺអាសន្នរោគ ដែលគេអោយឈ្មោះថា Ebola ។ ជម្ងឺប្រ ភេទនេះបានផ្ទុះឡើង និងមានប្រភពចេញពីទ្វីបអាហ្វ្រិក ដោយនៅក្នុងនោះ បើ យោងតាមសេចក្តីរាយ ការណ៍ពីអង្គការសុខភាពពិភពលោក បញ្ជាក់ អោយដឹងថា មកទល់នឹងពេលបច្ចុប្បន្នភាព ជម្ងឺប្រភេទ នេះ បានរាតត្បាត និង សម្លាប់អាយុជីវិត មនុស្សច្រើន ជាង ៩៣០ នាក់ នៅតាមបណ្តាប្រទេស មួយ ចំនួន ដូចជា ៖ Guinea, Sierra Leone និង នីហ្សេរីយ៉ា ជា ដើម ។ តើជម្ងឺ Ebola ខ្មែរ យើងហៅថាជម្ងឺស៊ីសាច់មនុស្ស មានប្រវត្តិយ៉ាងណានោះ ជ្រាបកាន់តែច្បាស់ តាមដានទាំងអស់គ្នា ។

តើអ្វីទៅគឺជាជម្ងឺ EBOLA?

Ebola ឬជម្ងឺស៊ីសាច់មនុស្សនោះ គឺជាក្រុមនៃមេរោគម្យ៉ាងដែលធ្វើអោយស្បែក មនុស្សយើងងាប់ កើតជម្ងឺគ្រុន ដែលក្លាយមកពីពាក្យ “Hemorrhagic fever” មានន័យថាវាជាមេរោគដែលធ្វើអោយមានការហូរឈាមខាងក្នុង និង ខាងក្រៅ ខ្លួនប្រាណ មនុស្ស វានឹងរាតត្បាតពេញខ្លួនប្រាណមនុស្សចាប់ពីរយៈ ពេល 8 ថ្ងៃទៅ 21 ថ្ងៃ ដោយបង្កអោយខ្លួនប្រាណមនុស្សចុះខ្សោយ កម្លាំងទ្រុតទ្រោម ឈឺ ក និង ឈឺក្បាលជាដើម សម្រាប់ដំណាក់កាលដំបូង។ ជាងនេះទៅទៀតនៅអំឡុងពេលមេរោគទាំងនោះកំពុងរាតត្បាតវា នឹងធ្វើ អោយគ្រលៀនរបស់យើងចុះខ្សោយយ៉ាងខ្លាំង ពិសេសបំ ផុ តគឺដំណើរការថ្លើមរបស់យើង នឹងខុសប្រក្រតី ហើយធ្វើអោយហូរឈាមក្នុង និងក្រៅខ្លួន ព្រមទាំងបង្កទៅជាជម្ងឺឆ្លងចាប់ពី 50% ទៅ 90% ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយ។

តើជម្ងឺ EBOLA មកពីប្រទេសណា?

ជម្ងឺស៊ីសាច់មនុស្សនេះមិនមែនទើបតែល្បីកាល ពីពេលថ្មីៗនោះទេ តែវាបានលេចចេញពត៌មានកាលពីលើកដំបូងកាលពីខែ មិនា មកម៉្លេះដោយវាត្រូវបានគេរកឃើញ ថា បានកើតឡើងនៅឯប្រទេសផ្សេងៗ គ្នាចំនួន 3 គឺ Sierra Leone, Liberia និង Guinea ត្រូវបានឆ្លងជម្ងឺនេះនៅតាមព្រំប្រទល់ប្រទេសនីមួយ ៗ។ សប្ដាហ៍នេះមានរបាយការណ៍មួយបានប្រាប់អោយ ដឹងថាមានបុរសម្នាក់បាន ជិះយន្តហោះចេញពីប្រទេស Liberia ទៅប្រទេស Nigeria បន្ទាប់មកគាត់បានស្លាប់នៅទីនោះតែម្ដង តែបុរសស្លាប់នោះពុំទាន់បានប្រាប់អោយដឹងថាមានពាក់ព័ន្ធនឹង ជម្ងឺ ហើយធ្វើអោយឆ្លងគេឆ្លងឯងនៅ Nigeria នោះទេ ។ ក្នុងនោះមានជនជាតិអាមេរិចកាំង 2 នាក់ផ្សេងទៀត ត្រូវបានឆ្លងជម្ងឺ Ebola នេះហើយពួកគេនឹងត្រៀមបញ្ចូនចេញពីសហរដ្ឋអាមេរិចនាសប្ដាហ៍ក្រោយ ចៀសវាងការឆ្លងរាលដាលដល់អ្នកដទៃ។

តើជម្ងឺ EBOLA ឆ្លងតាមរបៀបណាខ្លះ?

ជម្ងឺស៊ីសាច់មនុស្សនេះអាចឆ្លងបានយ៉ាងងាយ ស្រួលបំផុតតាមរយៈឈាមរបស់ អ្នកកើតជម្ងឺ ក៏ដូចជាភាពកខ្វក់នៃឧបករណ៍ប្រើប្រាស់ពេទ្យ ដែលពុំ បានសម្លាប់មេរោគបានត្រឹមត្រូវល្អ ហើយអ្នកដែលឆ្លងជម្ងឺនេះភ្លាមនឹងមិនមានរោគសញ្ញាអ្វីគួរអោយកត់ សំគាល់ឡើយបើទោះបីជាពិនិត្យក៏មិនឃើញអ្វីដែរ លុះត្រាណាតែជម្ងឺនោះចាប់ផ្ដើមរាតត្បាតពាសពេញ ខ្លួនប្រាណទើប អាចដឹងថាមានជម្ងឺ Ebola ។ វាក៏ជាសំណាងមួយដែរ ដែលជម្ងឺ ដ៏កាចសាហាវនេះ ពុំអាចឆ្លងតាមខ្យល់បាន បើឆ្លងបានមែននោះពិភពលោកនឹងមានមហាគ្រោះថ្នាក់ដ៏ធំជាក់ជាមិន ខានគេចមិនរួចឡើយ។

តើជម្ងឺ EBOLA មានប្រភពមកពីណា?

ជម្ងឺដ៏គួរអោយខ្លាចនេះ ត្រូវបានគេដាក់ឈ្មោះ អោយពីទន្លេ មួយឈ្មោះ Ebola មានទីតាំងស្ថិតនៅក្នុងប្រទេស Congo ដែលមានទីតាំងស្ថិតនៅជិតប្រទេសទាំង 3 ដែលបានរៀបរាប់ខាងលើហើយមេរោគនោះទៀតសោតត្រូវបានរកឃើញតាំងពី ឆ្នាំ 1976 មកម៉្លេះ វាបានសម្លាប់មនុស្សនៅតំបន់នោះអស់ 151 នាក់ និងឆ្លង 280 នាក់។ ទីតាំងជម្ងឺដ៏ធំជាងគេបំផុតត្រូវបានគេសន្និដ្ឋាន ថានៅក្នុងព្រៃ ដែលឆ្លងពីសត្វព្រៃទៅមនុស្សតាមរយៈការប្រមាញ់សត្វ ឬស៊ីសាច់សត្វព្រៃជាដើម បន្ទាប់ពីឆ្លងទៅមនុស្សហើយនោះ វាងាយស្រួលឆ្លងពីមនុស្សមួយទៅមនុស្សមួយខ្លាំងណាស់ បើទោះបីជា នៅជិតគ្នាក៏ដោយ។ មកទល់នឹងថ្ងៃនេះមានមនុស្ស 2361 នាក់ ហើយ បានឆ្លងជំងឺនេះ ។

គួររំឭកថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយមើល ឃើញថា Ebola ជាជម្ងឺអាសន្នរោគ ប្រភេទថ្មី ដ៏កាចសាហាវ កំពុងតែរាតត្បាត សកលលោក ក្នុងនោះ ក្រសួង សុខាភិបាលក្នុងស្រុក នៃ ប្រទេសកម្ពុជា ក៏បានធ្វើការប្រកាសអាសន្ន អោយមានការប្រុងប្រយ័ត្នដូចគ្នា ដែរ ៕

- អាន ៖ ក្រសួងសុខាភិបាល ប្រកាសឱ្យប្រជាពលរដ្ឋការពារខ្លួន ពីជំងឺកាចសាហាវថ្មីមួយ ឈ្មោះ Ebola

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ខ្មែរម្ចាស់ស្រុក ប៊ីប៊ីស៊ី Channelnewsasia អនឡាញ