ស្ថាប័នគយរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ៧ឧសភា បានអោយដឹងថា ពួកគេបានរកឃើញឱសថ
រាប់ពាន់គ្រាប់មានផ្ទុកម្សៅសាច់ទារកដែលត្រូវបានអតិថិជនពីប្រទេសចិននាំចូលមកប្រទេសនេះ។
ឱសថនេះត្រូវបានគេហៅថា ជាថ្នាំព្យាបាលជម្ងឺ "១០០មុខ"។

ស្ថាប័នគយរបស់កូរ៉េខាងត្បូងបានរឹបអូសថ្នាំម្សៅទារកចំនួន ១៧.០០០គ្រាប់ចាប់តាំងពីខែ
សីហា ឆ្នាំទៅ។

គេបានដឹងថា គ្រាប់ថ្នាំទាំងនេះត្រូវបាននាំចេញពីប្រទេសចិន ជាកន្លែងដែលបុគ្គលិកពេទ្យមួយ
ចំនួនបានលាក់ទុកទារកដែលបានស្លាប់ដើម្បីផ្ដល់អោយក្រុមហ៊ុនឱសថនៅពេលមានករណី
រំលូនកូនកើតឡើង។

ទារកដែលត្រូវបានគេរំលូតទាំងនោះក្រោយមកនឹងត្រូវបានយកទៅរក្សាទុកក្នុងទូទឹកកក្នុងគ្រួសារ
ដែលទាក់ទឹននឹងបណ្ដាញជួញដូរនេះ មុនពេលត្រូវបានយកទៅមណ្ឌលសុខាភិបាលដើម្បីដុតក្នុង
ទូកំដៅ Microwave។ បន្ទាប់មក គេកិនទារកស្ងួតនោះជាម្សៅ រួចដាក់ចូលជាមួយគ្រាប់ថ្នាំ និងថ្នាំ
ឬសឈើដើម្បីលាក់បាំងធាតុផ្សំពិតរបស់វា ក្នុងបំណងបង្វែងដានអ្នកត្រួតពិនិត្យឱសថ និងមន្ដ្រី
គយ។

រដ្ឋាភិបាលចិនក៏បានដឹងពីបញ្ហានេះ និងបានរកវិធីទប់ស្កាត់ ប៉ុន្ដែឱសថប្រភេទនេះរាប់រយកញ្ចប់
នៅតែត្រូវបាននាំចូលទៅកាន់ប្រទេសកូរ៉េខាងត្បូង។

ស្ថាប័នគយរបស់កូរ៉េខាងត្បូង បានអោយដឹងថា ពួកគេបានបង្កើនការស្វែងរកកញ្ចប់ថ្នាំគួរអោយ
សង្ស័យដែលត្រូវបាននាំចូលពីប្រទេសចិន។ យោងតាមមន្ដ្រីគយ ចាប់តាំងពីខែសីហាឆ្នាំ ២០១១
ពួកគេបានរកឃើញការជួញដូរថ្នាំម្សៅសាច់ទារកចំនួន ៣៥ករណី ដោយមានថ្នាំ ១៧.០០០គ្រាប់
ដែលមានផ្ទុកម្សៅសាច់ទារកត្រូវបានរកឃើញ។

ការពិនិត្យបានអោយដឹងថា ក្នុងឱសថប្រភេទនេះមួយគ្រាប់គឺមានផ្ទុកសាច់មនុស្ស ៩៩,៧%។

ទំព័រ San FranciscoTimes បានរាយការណ៍ថា ការពិនិត្យទៅលើគ្រាប់ថ្នាំទាំងនេះបានបង្ហាញថា ក្នុងមួយគ្រាប់ៗ គឺមានផ្ទុកសាច់មនុស្សដល់ទៅ ៩៩,៧%។ ការពិសោធនោះក៏បានអោយដឹង
អំពីភេទរបស់ទារកដែលត្រូវបានគេប្រើប្រាស់ធ្វើជាថ្នាំនេះផងដែរ។

តម្រូវការនៃការប្រើប្រាស់ថ្នាំនេះបានកើនឡើង ដោយសារតែមនុស្សយល់ថា វានឹងជួយអោយមាន
កម្លាំង។ ប៉ុន្ដែតាមការពិតគ្រាប់ថ្នាំសាច់មនុស្សនេះមានផ្ទុកមេរោគ និងសារធាតុដែលបង្កផលប៉ះ
ពាល់ផ្សេងទៀតដល់សុខភាព។

អ្នកជូញដូរថ្នាំប្រភេទនេះជាច្រើននាក់ត្រូវបានចាប់ខ្លួន ប៉ុន្ដែពួកគេបានអះអាងថា ពួកគេមិនបានដឹង
ពីធាតុផ្សំ និងដំណាក់កាលនៃការផលិតរបស់ថ្នាំនេះនោះទេ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Daily mail, KBS