អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែល ក្រុមហ៊ុនកុំព្យូទ័រ HP បានធ្វើយុទ្ធនាការយ៉ាង
សកម្មដើម្បីស្វែងរកនូវកំណែប្រែថ្មីលើផ្លាកយីហោររបស់ខ្លួន។ កាលពីឆ្នាំ ២០០៨ ក្រុមហ៊ុន
បានជួល Moving Brands ដែលជាក្រុមហ៊ុនមួយមានឯកទេសខាងផ្នែកសាងសង់និងបង្កើត
នូវផ្លាកយីហោរក្នុងទិសដៅធ្វើការកែប្រែអោយមានមុខមាត់ជាថ្មីលើរូបភាពនៃផ្លាកយីហោរ
របស់ក្រុមហ៊ុនមួយនេះ។ ប៉ុន្តែគេសង្កេតឃើញថាអ្វីដែលក្រុមហ៊ុនខាងលើនេះបានអនុវត្តន៍
គឺនៅតែធ្វើអោយ HP មិនទាន់មានការពេញចិត្តទាំងស្រុងនៅឡើយ។
កាលពីពេលថ្មីៗនេះ Moving Brands បានដាក់បង្ហាញនូវរូបភាពក៏ដូចជាវីដេអូមួយចំនួនស្តី
ពីគំរោងរបស់ខ្លួនលើផ្លាកយីហោរថ្មីរបស់ HP ជាសាធារណៈ ដើម្បីធ្វើសេចក្តីពង្រាងចំពោះ
ទស្សនវិស័យទាំងឡាយក៏ដូចជាការវាយតំលៃលើផលិតផលរបស់ពួកគេ។
Logo អក្សរ HP ត្រូវបានរចនាតាមរបៀបបែបអរូបី និងមានលក្ខណៈបែបទំនើប។ ផ្នែកកោង
នៃតួអក្សរត្រូវបានបំបាត់ចោលនិងជំនួសមកវិញនូវពុម្ពអក្សររាងជាជ្រុងនិងមានទំរង់ទ្រេត
ជាងយីហោរចាស់ ១៣ ដឺក្រេ និងចង់ឆ្លុះបង្ហាញពីភាពខ្លាំងក្លានិងល្អិតល្អន់របស់ក្រុមហ៊ុន
មួយនេះ។ ជាក់ស្តែង HP កំពុងតែមានគំរោងធ្វើការអភិវឌ្ឍន៍ខ្លួនអោយក្លាយជាក្រុមហ៊ុនមួយ
ដែលមានការរីកចំរើនបំផុតនៅក្នុងពិភពបច្ចេកវិទ្យានាពេលអនាគតដ៏ខ្លីខាងមុខនេះផងដែរ
បើទោះបីជាឆ្នាំកន្លងមកគឺជាឆ្នាំដែលមិនបាននាំមកនូវសំណាងល្អនិងជោគជ័យមកដល់
ក្រុមហ៊ុនក៏ដោយ។ ជាមួយផ្លាកយីហោរថ្មីនេះតើ HP អាចនឹងវិលត្រលប់ទៅរកចំណុចខ្លាំង
ដែលខ្លួនធ្លាប់ទទួលបានដែររឺយ៉ាងណា?
ប្រភព៖ Slashgear
ដោយ៖ រស្មី