CamNews

ទីក្រុង​ដែលមាន​តែម​នុស្ស អាក្រាតកាយ ទាក់ទាញ​ចំណាប់អារម្មណ៍​បំផុត នៅ​បារាំង

នៅ​អាមេរិក ការ​អាក្រាតកាយ​ក្នុង​តំបន់​ខ្លះ គឺ​សម្រាប់តែ​មនុស្សពេញវ័យ និង​ភាគច្រើន​គឺ​បុរស ប៉ុន្ដែ នៅ​ក្រុង Cap D’Agde ក្នុង​តំបន់ Adge របស់​បារាំង​វិញ មនុស្ស ៩៩% បាន​អាក្រាតកាយ។ នៅទីនេះ អ្នក​អាច​ដោះ​ខោអាវ​ដោយ​សេរី និង​ទៅកាន់​កន្លែង​ណា​ក៏បាន ដែល​អ្នក​ចូលចិត្ត ដូចជា ទៅ​ផ្សារ​ទំនើប ហូប​អាហារ​នៅ​ខាងក្រៅ ឬមួយ​ទៅ​ធនាគារ ឬក៏​ការិយាល័យ​នគរបាល។ល។

ទីក្រុង​អាក្រាត ៩៩ ភាគរយ

ស្ថិតនៅ​ភាគ​និរតី​របស់​ប្រទេស​បារាំង ទីក្រុង Cap D’Agde មាន​ចម្ងាយ​ត្រឹមតែ ៥គីឡូម៉ែត្រ ពី​ព្រលានយន្ដហោះ Montpellier ។ ក្រៅពីនេះ តំបន់​នេះ​ក៏មាន​ជើងហោះហើរ​ផ្ទាល់​ពី​ព្រលានយន្ដហោះ Béziers-Cap d’Agde ទៅ Paris, Copenhagen ។ បច្ចុប្បន្ន Cap D’Agde មាន​ប្រជាជន ៤០,០០០នាក់។

ដូច​ទៅនឹង​តំបន់​ទេសចរណ៍​ដទៃ នៅទីនេះ មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត មាន​ល្បែង​កីឡា ល្បែង​កម្សាន្ដ​ដ៏​សប្បាយរីករាយ ព្រមទាំង​ហាងទំនើបៗរាប់មិនអស់​ផងដែរ។ ប៉ុន្ដែ អ្វីដែល​ប្លែក​ជាងគេ និង​ពិសេស​ជាងគេ នោះ​គឺ មនុស្ស​ចំនួន ៩៩% នៅ Cap D’Agde ចូលចិត្ត​អាក្រាតកាយ។ ចំណែក ១% ដែល​នៅ​ស្លៀកពាក់​ធម្មតា គឺជា​កីឡាករ​បាល់ទាត់​វ័យក្មេង និង​យុវវ័យ។ ដោយសារ​តែមាន​ភាគរ​យតិ​ច ដូច្នេះ មនុស្ស​ដែល​ស្លៀកពាក់​ធម្មតា តែងមាន​អារម្មណ៍​ថា ខ្លួនឯង​ខុសគេ។

ទីក្រុង​អាក្រាត​តែមួយគត់​ក្នុង​ពិភពលោក

យោងតាម​ប្រភព​ទិន្នន័យ​មួយចំនួន ឱ្យដឹងថា Cap D’Agde ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៧។ មុន​នោះ តំបន់​ដី​ដែល​នៅជាប់​នឹង​សមុទ្រ Cap D’Agde គឺជា​កម្មសិទ្ធិ​របស់​គ្រួសារ Oltra ។ ក្រោយ​សង្គ្រាមលោកលើកទី​ពីរ បងប្អូន​គ្រួសារ Oltra យល់ឃើញថា នៅ​លើដី​របស់​ពួកគេ មាន​មនុស្ស​មក​សម្រក​លំហែកាយ​កាន់តែច្រើន ហើយ​ពួកគេ​ចូលចិត្ត ងូតទឹក​សមុទ្រ និង​អាក្រាតកាយ​ហាលថ្ងៃ។ បន្ទាប់មក បងប្អូន​គ្រួសារ Oltra ក៏បាន​បង្កើត​តំបន់​លំហែកាយ​ចល័ត​មួយ​សម្រាប់​ជួល។ តំបន់​នេះ បាន​ទាក់ទាញ​ភ្ញៀវ​បរទេស​យ៉ាងច្រើន​មក​កំសាន្ដ ពិសេស​គឺ​មកពី​អាល្លឺម៉ង់ និង​ហូ​ឡង់។ ក្នុង​បណ្ដា​ឆ្នាំ ១៩៧០ រដ្ឋាភិបាល Georges Pompidou បាន​បង្កើត​គម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ Languedoc-Roussillon ។ ដំបូង​ឡើយ Cap D’Agde មិន​ស្ថិតក្នុង​គម្រោង​នេះ​នោះទេ ប៉ុន្ដែ Rene Oltra បាន​បញ្ចុះបញ្ចូល​ក្រុមមន្ដ្រី​មាន​សមត្ថកិច្ច​ដែល​កាន់ការ​រៀបចំ​គម្រោង​នេះ ដើម្បីឱ្យ​ពង្រីក​ទៅដល់​តំបន់ "ស្លៀក​ខ្យល់​ដណ្ដប់មេឃ" Cap D‘Agde របស់ខ្លួន។ ឆ្នាំ ១៩៧៣ ឆ្នេរសមុទ្រ​អាក្រាតកាយ Cap D‘Agde បានចាប់ផ្ដើម​ដំណើរការ។

នៅក្នុង​ទីក្រុង​នេះ មាន​ទីលំនៅ​ចំនួន ៤ប្រភេទ គឺ អាគារ​ស្នាក់នៅ ភូមិគ្រឹះ​ជាយក្រុង តំបន់​លំហែកាយ​មួយកន្លែង និង​សណ្ឋាគារ​មួយ​ដែលមាន​ឈ្មោះថា Hotel Eve ។ ដោយឡែក​នៅក្នុង​តំបន់​លំហែកាយ Cap D’Agde មាន​តំបន់​ដីតូចៗ ចំនួន ២,៥០០ កន្លែង ដែល​អ្នក​អាច​បោះតង់​ដោយ​ខ្លួនឯង ឬ​ជួល​ផ្ទះ​ចល័ត ដើម្បី​សម្រាកលំហែ​អារម្មណ៍ ដោយ​អាក្រាតកាយ នៅក្នុង​ទីក្រុង​នេះ​តែម្ដង។

Cap D’Agde ត្រូវបាន​គេ​ដាក់បញ្ចូល​ឈ្មោះ​ជា​តំបន់​លំហែកាយ​លេខ​មួយ ដែល​ត្រូវបាន​គេ​ចូលចិត្ត​បំផុត​នៅ​បារាំង ហើយ​វា​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជា ៥០,០០០ នាក់មក​ទស្សនា ជា​រៀងរាល់​រដូវ​សម្រក​វិស្សមកាល។

អត្ថបទ​ចម្លែក​ៗគួរ​ឱ្យ​ចាប់​អារម្មណ៍​ដទៃ​ ៖

រូបចម្លាក់មនុស្សធាត់​ អាក្រាត​កាយ​ ដូចបេះបិទទៅនឹង មនុស្សពិត

នាំគ្នាភ្ញាក់ផ្អើល ប៉ាណូបង្ហាញ​​រូប​ភាព​អាក្រាត​មួយ​ផ្ទាំង នៅក្រុងប៉ោយប៉ែត

ឆាក​បង្ហាញ​ម៉ូដ បង្ក​ការចាប់អារម្មណ៍ ដោយ​តារា អាក្រាតកាយ

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Citinews/sallyhanreck