CamNews

វាយប្រពន្ធ នៅពេលប្រពន្ធ ខឹងរត់ ចោល រត់ទៅចងក សម្លាប់ខ្លួន

កំពង់ស្ពឺ ៖ បុរសកម្មករសំណង់ម្នាក់ បានយកអាវយឺតរបស់ខ្លួន ទៅចងកភ្ជាប់ នឹងដើមក្រខុប ដោយសារតែតូចចិត្ដនឹង ប្រពន្ធរបស់ខ្លួនរត់ចោល ក្រោយពីជនរង គ្រោះ និងប្រពន្ធបានឈ្លោះទាស់ទែងគ្នា រហូតដល់ប្រើអំពើហិង្សា កាលពី ៣-៤ថ្ងៃ មុន ។

មន្ដ្រីនគរបាលមូលដ្ឋាន បាននិយាយថា ករណីប្រទះឃើញ ជនរងគ្រោះចងកសម្លាប់ ខ្លួនខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែ មីនា ឆ្នាំ ២០១៤ ស្ថិតនៅក្នុងបរិវេណវត្ដ ក្នុងសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្ដ កំពង់ស្ពឺ ។

មន្ដ្រីនគរបាលមូលដ្ឋានបាននិយាយថា កាលពី ៣ថ្ងៃមុន ជនរងគ្រោះឈ្មោះ ហួត ឌី អាយុ ៣១ឆ្នាំ មុខរបរ កម្មករសំណង់ ដែលមានស្រុកកំណើត នៅភូមិព្រលិត ឃុំ រើម ស្រុកពួក ខេត្ដសៀមរាប បានឈ្លោះ ទាស់ទែងជាមួយប្រពន្ធរបស់ខ្លួន រហូតដល់ ប្រើអំពើហិង្សា ធ្វើឱ្យស្ដ្រីជាប្រពន្ធខឹង ហើយរត់ចោលទើបជនរងគ្រោះ ទំនងជា ខូចចិត្ដ ក៏សម្រេចធ្វើអត្ដឃាតចងកតែម្ដង ទៅ ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យមើលសពជនរងគ្រោះ ហើយរៀបចំចាត់ចែង ប្រគល់ឱ្យក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី។សូមបញ្ជាក់ ថា ជនរងគ្រោះបច្ចុប្បន្នស្នាក់នៅក្នុងវត្ដ ដោយធ្វើចេតីយ៍ លុះពេលមានរឿងជាមួយ ប្រពន្ធរួចមកក៏គិតខ្លី ហើយសម្លាប់ខ្លួនតែ ម្ដងទៅ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល