ត្រសក់ ក្រៅពីប្រើប្រាស់សម្រាប់ទទួលទានក៏នៅមានសារៈប្រយោជន៍ជាច្រើនដល់រាង
កាយ របស់យើងនិងអាចយកទៅកែច្នៃសម្រាប់ផលប្រយោជន៍នៅលើស្បែកបានទៀត
ផងដែរ។ នៅក្នុងផ្លែត្រសក់មានទឹកជាធាតុផ្សំដល់ទៅ ៩៦ភាគរយធ្វើឱ្យមានគុណសម្បត្តិ
សម្រាប់បង្កើនភាពស្រស់ស្រាយ។ ក្រៅពីនេះ ថែមទាំងមានវីតាមីន C កាល់ស្យូម និងប៉ូតា
ស្យូម ដែលសុទ្ធសឹងតែធ្វើឱ្យស្បែកមានសុខភាពល្អ។ ត្រសក់អាចកំចាត់មុននៅលើផ្ទៃមុខ
បានដោយប្រើសាច់ត្រសក់ ដែលឈូសជាសរសៃរឺជាចំណិតៗយកមកបិទលើផ្ទៃមុខ និងក
រួចទុកចោលពី ១០ ទៅ ២០នាទី គឺអាចការពារបានពីការកើតមុន និងមុនមុខខ្មៅបាន។ ប្រ
សិនបើអនុវត្តឱ្យបានញឹកញាប់ ឬយកទៅបុកអោយម៉ដ្ឋរួចច្រោះយកតែទឹកទៅដុសលាប
លើដងខ្លួន នឹងធ្វើឱ្យស្បែកមានសំរស់ស្រស់ស្អាតមានសំណើមមិនស្ងួតបែកស្រកា។
ក្រៅពីនេះ ផ្លែត្រសក់ក៏អាចយកទៅលុបបំបាត់ស្នាមជាំក្រមៅនៅរន្ធក្លៀក បានដោយប្រើ
ប្រេងដូង ១ស្លាបព្រាបាយ ទឹកត្រសក់ច្របាច់ ១ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មារ ១ស្លាបព្រាកា
ហ្វេ និងម្សៅរមៀតកន្លះស្លាបព្រាកាហ្វេ។ ក្រោយពីងូតទឹកនិងជូតខ្លួនស្អាតហើយ យកសំឡី
ជ្រលក់ប្រេងដូងជូតនៅក្រោមក្លៀករាងជារង្វង់ បន្ទាប់មកលាយទឹកត្រសក់ ទឹកក្រូចឆ្មារ និង
ម្សៅរមៀតចូលគ្នាលាបនៅក្រោមក្លៀករក្សាទុកប្រហែលរយៈពេល ២០នាទី រួចលាងទឹកនិង
ជូតឱ្យស្ងួត។ លោកអ្នកគួរសាកល្បងអនុវត្តក្នុងមួយសប្តាហ៍ ២ ទៅ៣ដង ក្លៀករបស់លោក
អ្នកនឹងមានពណ៌សគួរឱ្យចង់គយគន់ ។
លើសពីនេះ ផ្លែត្រសក់ថែមទាំងមានសារៈប្រយោជន៍ដល់កែវភ្នែក ប្រសិនបើមានអាការៈ
រមាស់ផ្សាភ្នែក ឬហើមភ្នែក ត្រូវយកត្រសក់ក្លាស្សេហាន់ជាចំណិតស្តើងៗដាក់នៅលើភ្នែក
ហើយគេងសម្រាកភ្នែករយៈពេលប្រហែល ១០នាទី នឹងជួយលើកស្ទួយភ្នែកឱ្យមានសភាព
ស្រស់ស្រាយ ព្រោះផ្លែត្រសក់មានវីតាមីន និងសារធាតុខនិជខ្ពស់ ថែមទាំងជួយកាត់បន្ថយ
បាននូវអាការៈចុករោយនៃកែវភ្នែក សម្រាប់អ្នកដែលត្រូវប្រើភ្នែកក្នុងការសម្លឹងរយៈពេលយូរ
ឬទទួលរងធូលីឬផ្សែងជាដើម ៕
ដកស្រង់ពី៖ thickfaces
ដោយ៖ រស្មី