បន្ទាប់ពីត្រូវបានប្រកាសកាលពីសប្ដាហ៍មុន កុំព្យូទ័រ ថេប្លេត(Tablet) Nexus 7 ក៏បានធ្វើអោយ
មានការចាប់អារម្មណ៍ ដោយសារតែ Nokia បានចោទប្រកាន់ថា Nexus 7 បានប្រើប្រាស់កម្មសិទ្ធិ
បញ្ហាស្ដីពីការតភ្ជាប់ Wi-Fi របស់ពួកគេដោយមិនបានសុំការអនុញ្ញាត។

Google បានបង្ហាញកុំព្យូទ័រ ថេប្លេត ៧អ៊ិន ដំណើរការដោយ Android កំណែថ្មី មានឈ្មោះថា Jelly

Bean នៅក្នុងកិច្ចប្រជុំនៃក្រុមអ្នកអភិវឌ្ឍន៍ Google I/O ដែលបានធ្វើឡើងនៅ San Francisco នៃ
សហរដ្ឋអាមេរិក។ ផលិតផលនេះត្រូវបាន Asus ចុះហត្ថលេខាផលិតអោយ Google។ ប៉ុន្ដែ Nokia
បានចោទប្រកាន់ថា Nexus 7 ប្រើប្រាស់ចំណុចពិសេសរបស់បច្ចេកវិទ្យា Wi-Fi ដែល Nokia បាន
ចុះឈ្មោះកម្មសិទ្ធិបញ្ញា។ ទោះជាយ៉ាងនេះក្កី ទាំង Asus និង Google មិនបានបញ្ចេញពីឥរិយាបថ
ណាមួយ ដែលបង្ហាញថា មានបំណងចង់សុំការអនុញ្ញាតពី Nokia ដើម្បីអាចប្រើប្រាស់មុខងារនេះ
នោះដែរ។

Nexus 7 ត្រូវបាន Nokia ចោទប្រកាន់ថា បានលោភកម្មសិទ្ធិបញ្ញា

ទំព័រ The Enquirer ដកស្រង់សំដីអ្នកនាំពាក្យរបស់ Nokia បានអោយដឹងថា ៖ "Nokia បានអនុញ្ញាត
អោយក្រុមហ៊ុនជាង ៤០ ប្រើប្រាស់បច្ចេកវិទ្យា Wi-Fi នេះ ប៉ុន្ដែ Google និង Asus នៅមិនទាន់សុំ
ច្បាប់យើងក្នុងការប្រើប្រាស់មុខងារនេះនៅឡើយ"។

Nokia បានរំឭកថា ៖ "បណ្ដាក្រុមហ៊ុនដែលមិនទាន់មានលិខិតអនុញ្ញាតអោយប្រើប្រាស់កម្មសិទ្ធិ
បញ្ញារបស់យើងខ្ញុំ គួរតែទាក់ទងមកយើងខ្ញុំ ដើម្បីសុំច្បាប់ប្រើប្រាស់"។

បច្ចុប្បន្ន Asus និង Google មិនទាន់បញ្ចេញប្រតិកម្មណាមួយនោះទេ ហើយគេក៏នៅមិនទាន់ដឹង

ថា Nokia នឹងប្ដឹង ឬមានគម្រោងយ៉ាងណានោះដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT