CamNews

យន្តហោះ បង្ខំចិត្តចុះចត ជាបន្ទាន់ និងទាំងអាសន្ន ខណៈបែកធ្លាយ​ ក្លិនអាសោច ទ្រាំសឹងតែពុំបាន

ព័ត៌មានអន្តរជាតិ ៖ យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Virgin Australia ឆ្ពោះទៅកាន់ទីក្រុង ស៊ិដ នីនោះត្រូវបង្ខំចិត្តហោះត្រលប់ក្រោយ ទៅកាន់ទីក្រុង Los Angeles និ  ងធ្វើការចុះចតជាបន្ទាន់ បន្ទាប់ ពីមានការលេចធ្លាយ ឡាបូ (នៅក្នុងបន្ទប់ទឹក)​ លើយន្តហោះ នេះបើ    យោង តាមការដកស្រង់សម្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

ក្រុមមនុស្សជាអ្នកធ្វើដំណើរ បានអះអាងអោយដឹងថា ក្លិនអាសោច   ពិត   ជាមិនអាចទ្រាំបាននោះទេ ខណៈកាកសំណល់មនុស្ស ត្រូវបានគេមើលឃើញ ថាបានហៀរ   ដល់  ផ្លូវដើរ ចន្លោះកៅអី តែទោះជា យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុនអាកាសចរណ៍ បានធ្វើការបដិសេធ ។    ក្រុមហ៊ុនអាកាសចរណ៍ Virgin Australia អោយដឹងថា យន្តហោះ សម្រេចចិត្តហោះត្រលប់ក្រោយ   ខណៈគិតពីសុខសុវត្ថិភាព អ្នក ដំ ណើរជាអទិភាព ។

ក្រុមហ៊ុនអាកាសចរណ៍បន្តអោយដឹងថា សុខសុវត្ថិភាពអ្នកដំណើរ មិន  បាន ចោទជាបញ្ហានោះទេ ជា ការអនុលោមទៅតាមនិតិវិធីប្រតិបត្តិការ ស្តង់ដា កាពីទែន បានធ្វើការសម្រេចចិត្ត ហោះត្រលប់ក្រោយ ទៅកាន់កំពង់ផែ ដើម្បីជាការចាត់វិធានការឆ្លើយតប បន្ទាប់ពី ឡាបូ ពីរ នៅ លើយន្តហោះក្នុងបន្ទប់ទឹក នោះបានបែកធ្លាយ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីក្រុមហ៊ុន   អាកាសចរណ៍ ខណៈពុំមានការ គូសបញ្ជាក់ពីមូលហេតុពិត ដែលបណ្តាលអោយមានករណី លើកនេះនោះទេ ។

បុគ្គលម្នាក់ ជាអ្នកធ្វើដំណើរ បានសរបញ្ជាក់ក្តែងៗអោយដឹងថា ក្លិនអាសោច  នោះ ពិតជាមិនអាចទ្រាំ បាននោះទេ  ។    ច្បាស់ណាស់ ពួកយើងពិតជាបានឃើញយ៉ាងច្បាស់ ទាក់ទិន  ទៅនឹងកាកសំណល់ (លាមក) នៅតាមបណ្តោយផ្លូវដើរ ចន្លោះកៅអី    សងខាង ។ ផ្ទុយទៅវិញ ក្រុមហ៊ុន Virgin បានធ្វើការ បដិសេធក្នុងការលើកឡើង ថាមានការបែកធ្លាយចេញពី បង្គន់ ។

"ប្រតិបត្តិការបន្ទប់ទឹក លើយន្តហោះ គឺវាស្ថិតនៅលើប្រព័ន្ធ     លូមួយផ្សេងទៀត ដាច់ដោយឡែកពីគ្នា ទាំងស្រុង " ក្រុមហ៊ុនអាកាសចរណ៍​មានការគូសបញ្ជាក់​ ដល់ភ្នាក់  ងារសារព័ត៌មាន Sydney Morning Herald ។ ខណៈបញ្ហាកើតចេញពីការបែកធ្លាយ ឡាបូ ពុំមែនជាការ   បែកធ្លាយ បង្គន់ ដូច្នេះ​ ពុំមានវត្ត មាននៃការបែកធ្លាយ កាកសំនល់ ចេញពីបង្គន់នោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី