ប្លែកៗ ៖ បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មាន នា
ប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា បុរសវ័យ ៣២ ឆ្នាំត្រូវបានរកអោយឃើញថាបាន
ស្លាប់បាត់បង់ជីវិត ក្រោយពីប្រកួតឈ្នះក្នុងកម្មប្រលងប្រជែងឆីកន្លាត។

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមថា បុរសវ័យ ៣២ ឆ្នាំរូបនោះ មានឈ្មោះ
ថា Edward Archbold ជាពលរដ្ឋរស់នៅភាគខាងត្បូងរដ្ឋ Florida សហរដ្ឋអាមេរិក ។ គួរបញ្ជាក់
ផងដែរថា កម្មវិធីប្រកួតប្រជែង ឆីកន្លាតរស់មួយនេះ បានធ្វើឡើង នៅឯហាងមួយកន្លែងដែល
មានឈ្មោះថា Ben Siegel Reptile Store ចម្ងាយប្រមាណ ៤០ ម៉ាយ (MIles) ភាគខាងជើងរដ្ឋ
Miami ។

លោក Edward Archbold វ័យ ៣២ ឆ្នាំ ជាបេក្ខភាពជ័យលាភី នឹង ជាជនរងគ្រោះ

ដោយឡែក បើនិយាយពីបេក្ខភាពផ្សេងៗទៀត ដែលបានចូលរួមប្រកួតក្នុងកម្មវិធីមួយនេះ មិន
ត្រូវបានរកអោយឃើញថា មានអារម្មណ៍មិនស្រួលខ្លួន ឈឺ ឬ ក៏ស្លាប់បាត់បង់ជីវិត អ្វីនោះទេ
មានតែលោក Edward Archbold ម្នាក់តែប៉ុណ្ណោះ ដែលជាបេក្ខភាពទទួលបានជ័យលាភី បែរជា
ស្លាប់បាត់បង់ជីវិតទៅវិញ ស្របពេលដែលមូលហេតុពិត ដែលបានសម្លាប់លោក Edward ក៏កំ
ពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតពីភ្នាក់ងារមានសមត្តកិច្ចនៅឡើយ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ scoop