លោកគ្រូពេទ្យម៉ៅ គឺជាពេទ្យម្នាក់ ដែលពុំសូវចេះមាត់ក ពេលអ្នកជំងឺមកពិគ្រោះជំងឺម្តងៗ
គាត់មិនដែលសួរពីអាការៈជំងឺដូចពេទ្យដទៃទេ គាត់គ្រាន់តែសំលឹងទឹកមុខ អ្នកជំងឺគាត់
អាចព្យាបាលបានហើយ ។

ថ្ងៃមួយមានអ្នកជិតខាងម្នាក់ បានមកនិយាយលេង ជាមួយប្រពន្ឋគ្រូពេទ្យ។
អ្នកជិតខាង៖ ពេទ្យម៉ៅ គឺជាពេទ្យពូកែអស្ចារ្យខ្លាំងណាស់ គាត់មិនចាំបាច់សួរ ពីអាការៈ
ជំងឺទេ គឺគ្រាន់តែមើលទឹកមុខ អាចព្យាបាលជំងឺបានតែម្តង។
ប្រពន្ឋពេទ្យ៖ ខ្ញុំមិនដឹងថា គាត់ជាពេទ្យដែលអស្ចារ្យ ឬមិនអស្ចារ្យនោះទេ ខ្ញុំគ្រាន់តែដឹង
ថា គាត់ពីមុនធ្លាប់ធ្វើជាពេទ្យសត្វ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke