អ្នកទេសចរជនជាតិហូឡង់ម្នាក់ បានធ្វើអត្តឃាតដោយលោតពីអគារ Marina Bay
Sands (MBS) Skypark កាលពីរសៀលម្សិលមិញនេះ ហើយនេះគឺជារឿងអាស្រូវ
ដែលមានជាលើក ដំបូងចាប់តាំងពី Skypark នេះបានបើកដំណើរការជាផ្លូវការចាប់
តាំងពីខែ មិថុនា ឆ្នាំ២០១០។

បើយោងតាមសារពត៌មាន Shin MIn Daily របស់ចិន បានអោយដឹងថា៖ បុរសនោះត្រូវបាន
គេរកឃើញនៅឯវាលស្មៅពីមុខរមណីយដ្ឋាន ហើយត្រូវបានគេអះអាងថា គាត់បានស្លាប់
បាត់ទៅហើយមុនពេលដែលក្រុមមន្រ្តីប៉ូលីសរបស់ប្រទេសសិង្ហបុរីបានមកដល់។ បុគ្គលិក
របស់ MBS ជាង ១០ នាក់ បានមកជួយអន្តរាគមន៏ក្នុងស្ថានភាពនោះ មុនពេលមន្រ្តីប៉ូលីស
បានមកដល់។

កន្លែងកើតហេតុ ដែលត្រូវបានហ៊ុមព័ន្ធដោយផ្ទាំងខ្មៅ

ក្រោយពេលក្រុមមន្រ្តីប៉ូលីស បានមកដល់ ពួកគេបានហ៊ុមព័ន្ធដោយប្រើ
ផ្ទាំងខ្មៅនៅកន្លែងកើតហេតុ ដើម្បីធ្វើការស៊ីបអង្កេត។ បើយោងតាមសារពត៌មានដដែល
បានអោយដឹងថា បុរសនោះមិនមែនជាភ្ញៀវនៅទីនេះទេ គឺគេជាភ្ញៀវមកពីសណ្ឋាគារក្បែរ
នោះ។ ភ្លាមៗនោះ មន្រ្តីរបស់ស្ថានទូតហូឡង់ ប្រចាំប្រទេសសិង្ហបុរីបានមកដល់ នឹងមាន
មតិយោបល់ថា៖ សាកសពនេះត្រូវយកទៅ កន្លែងដាក់សាកសពជាបណ្នោះអាសន្នសិន
ដោយរឿងហេតុការណ៍នេះ គឺត្រូវស្ថិតនៅក្រោមការស៊ីបអង្កេត។

អគារ Marina Bay Sands SkyPark ដែលមានកំពស់ជាង ២០០ម៉ែត្រ

គួរបញ្ចាក់ផងដែរថា អគារ Marina Bay Sands SkyPark នេះ មានកំពស់ខ្ពស់ជាង ២០០
ម៉ែត្រទៅទៀត។

ដោយ ៖ រិទ្ធី
ប្រភព ៖ asiaone