CamNews

រថយន្តក្រុង ៤០គ្រឿង បាននាំមកដល់ កម្ពុជា ត្រៀមដាក់ឱ្យ ដំណើរការ នៅខែកញ្ញា ខាងមុខនេះ

ភ្នំពេញ៖ មន្រ្តីសាធារណការ បានឱ្យដឹងថា រថយន្តក្រុង ៤០គ្រឿង ត្រូវបាន នាំចូលពីប្រទេសកូរ៉េ ខាងត្បូង មក ដល់ប្រទេសកម្ពុជាហើយ នៅព្រឹកមិញ ថ្ងៃអង្គារ៍ទី១៩ ខែសីហានេះ ដើម្បីត្រៀម ដាក់ឱ្យដំណើរការ ដឹកជញ្ជូន ប្រជាពលរដ្ឋភ្នំពេញ តាមផ្លូវចំនួន៣ខ្សែថ្មីទៀត។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ឱ្យដឹងថា រថយន្តទាំង៤០គ្រឿងនេះ បាននាំមកដល់ប្រទេសកម្ពុជាហើយ ក្នុងនោះ ១១គ្រឿង បាននាំមកដល់ក្រុងភ្នំពេញ ហើយ២៩គ្រឿងថែមទៀត ដឹកជាបណ្តើរៗ ចេញពីកំពង់ផែ ក្រុងព្រះសីហនុ ។

បើតាមការអះអាងរបស់អាជ្ញាធរក្រុងភ្នំពេញ នាពេលកន្លងមក បានឱ្យដឹងថា រថយន្តក្រុងថ្មីនេះ នឹងត្រៀម ដាក់ឱ្យដំណើរការ តាមផ្លូវ៣ខ្សែ នាដើមខែកញ្ញា ខាងមុខ ក្នុងនោះរួមមាន ខ្សែទី១ពីគីឡូម៉ែតលេខ ១១ទៅ ដល់វត្តក្តីតាកុយ (ផ្លូវជាតិលេខ១) ខ្សែទី២ពីផ្លូវគីម អ៊ីលស៊ុង កាត់តាមផ្លូវម៉ៅសេទុង រហូតដល់តាខ្មៅ និង ខ្សែទី៣ចាប់ពីផ្សាររាត្រី ផ្សារចាស់ ឡើងមកផ្លូវកម្ពុជាក្រោម មកផ្លូវសហព័ន្ធរុស្សីរហូតដល់ចោមចៅ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី តម្លៃសម្រាប់ការដឹកជញ្ជូនពលរដ្ឋម្នាក់ៗ មិនទាន់បញ្ជាក់ ឱ្យដឹងនៅឡើយ ។

សូមបញ្ជាក់ថា ក្រោមជំនួយរបស់ អង្គការ Jica របស់ជប៉ុន សាលារាជធានីភ្នំពេញ ធ្លាប់បានដាក់ប្រើប្រាស់រ ថយន្តក្រុងខ្សែដំបូង កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៤ ចេញដំណើរពីមុខស្ថានទូតបារាំង ឆ្ពោះទៅស្ពានមុនីវង្ស ច្បារអំពៅ រាជធានីភ្នំពេញ ហើយថ្លៃឈ្នួលលើកដំបូង សម្រាប់ពលរដ្ឋម្នាក់ មានតម្លៃ ត្រឹមតែ ១៥០០រៀល ប៉ុណ្ណោះ ។ ការដាក់ឱ្យដំណើរការរថយន្តក្រុងនេះ មិនត្រឹមតែជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នោះទេ ថែមទាំង កាត់បន្ថយការស្ទះចរាចរណ៍ថែមទៀត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល