រឿងចម្លែកមួយបានកើតមានឡើង ដោយចោរម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយពី
ក្បាលរបស់គេបានជាប់នៅនឹងទ្វាររមួលអស់រយះពេល៩ម៉ោង។

វេបសាយ Enterprise បានឲ្យដឹងថា បុរសអាយុ៥៣ឆ្នាំម្នាក់ បានខំទប់ទ្វាររមួលមិនឲ្យធ្លាក់សង្កត់
ដោយយកវត្ថុមួយកល់ទប់ទ្វារនោះ ពេលដែលបុរសម្នាក់នោះធ្វើសកម្មភាពចូលលួចក្នុងហាងមួយ
នៅពាក់កណ្តាលអាធ្រាត្រ ឯ Brockton, Massachusetts សហរដ្ឋអាមេរិច។

ចោរម្នាក់នេះត្រូវបានទ្វារសង្កត់ជាប់ក ពេលធ្វើសកម្មភាពគាស់ទ្វារចូលលួចទំនិញក្នុងហាង

ប៉ុន្តែព្រះមិនជួយ វត្ថុនោះក៏រអិលដួល ហើយទ្វារដ៏ធ្ងន់នោះបានធ្លាក់ចុះសង្កត់ជាប់ករបស់ចោរនោះ។
ចោរនោះត្រូវបានអ្នកគ្រប់គ្រង John Rodriguez ឃើញនៅព្រឹកថ្ងៃបន្ទាប់ ហើយចោរម្នាក់នោះបាន
និយាយដោះសារជាមួយ Rodriguez ថា គេជួបគ្រោះថ្នាក់នេះ ពេលកំពុងធ្វើការជួសជុលទ្វារ។

ការដោះសារនេះ មិនត្រូវបាន Rodriguez ជឿឡើយ ដោយគាត់បានខលហៅប៉ូលីសមកចាប់ចោរ
ម្នាក់នេះ។ ក្រោយមកប៉ូលីសក៏បញ្ជូនចោរម្នាក់នេះទៅមន្ទីរពេទ្យដើម្បីពិនិត្យរបួសនៅត្រង់ក៕

<object width="500" height="400" data="http://www.youtube.com/v/SKEkhFYEE5E&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/SKEkhFYEE5E&rel=1" /></object>

ដោយ៖ សិលា
ប្រភព៖ zing