CamNews

ទង់ Apollo 11 ដោតលើ ភពព្រះចន្ទ នៅមាន “ជីវិត” ?

កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ ១៩៦៩ យានអវកាស Apollo 11 បានចុះចតនៅលើព្រះចន្ទ។ នៅ
វេលាម៉ោង ១០ និង ៥៦នាទី (EST) អវកាសចរ Neil Armstrong បានក្លាយជាមនុស្សដំបូងគេ
ដែលបានជាន់លើដីនៃភពក្រៅផែនដី។ មិនយូរប៉ុន្មាន អវកាសចរ Buzz Aldrin ក៏បានរួមដំណើរ
ជាមួយ Armstrong ឈានជើងលើភពព្រះចន្ទ។ អ្នកទាំងពីរ  បានចំណាយពេល   ២ម៉ោងកន្លះ
ដើម្បីស្វែងយល់ និងថតរូប ព្រមទាំងប្រមូលវត្ថុគំរូ នៅទីនោះ ដើម្បីនាំមកកាន់ផែនដី។

មុនពេលវិលមកកាន់ផែនដី ក្រុមអវកាសចរ Apollo ក៏បានបន្សល់ទុកនូវភ័ស្ដុតាងមួយចំនួន
នៅលើភពព្រះចន្ទ ក្នុងនោះក៏មានទង់ជាតិអាមេរិក ទំហំ 0,91 x 1,5 ម៉ែត្រផងដែរ។ សំនួរសួរ
ថា តើទង់ជាតិអាមេរិកនោះ នៅមាន “ជីវិត” ដែរ ឬទេ មកដល់ពេលនេះ?

ចាប់តាំងពីឆ្នាំ ១៩៧២ មក ពុំមានមនុស្សណាម្នាក់ផ្សេងទៀត បានឡើងទៅកាន់ព្រះចន្ទ ប៉ុន្ដែ
ក៏មានផ្កាយរណបជាច្រើន ត្រូវបានបណ្ដាប្រទេសបង្ហោះឡើង ហើយពួកវាបានហោះ ជុំវិញ
ព្រះចន្ទ និងបានថតរូបភាពជាបន្ដបន្ទាប់។

ឆ្នាំ ២០១២ កាមេរ៉ានៃផ្កាយរណបដែលហោះជុំវិញព្រះចន្ទ (Lunar Reconnaissance Orbiter
Camera - LROC) បានថត និងបញ្ជូនរូបភាពយ៉ាងច្បាស់នៃភពព្រះចន្ទ។ នោះគឺជាបណ្ដារូបថត
ដែលត្រូវបាន LROC ថតក្នុងរយៈពេល ៣ឆ្នាំ ចាប់តាំងពី LROC ត្រូវបានបង្ហោះឡើងកាលពីឆ្នាំ
២០០៩។ បណ្ដារូបភាពដែល LROC ផ្ញើមកផែនដី បញ្ជាក់ថា ទង់របស់ Apollo មិនត្រឹមតែនៅ
មាន “ជីវិត” ប៉ុណ្ណោះទេ តែវាថែមទាំងនៅឈរត្រង់ នៅលើភពព្រះចន្ទទៀតផង។

យ៉ាង​នេះ​ក្ដី យោងតាមសម្ដីរបស់អវកាសចរ Aldrin ក្រោយពីសម្រេចភារកិច្ច នៅលើភពព្រះ
ចន្ទ យាន Apollo 11 ក៏ចាប់ផ្ដើមហោះមកកាន់ផែនដី ហើយគាត់បានមើលឃើញថា ទង់ជាតិ
អាមេរិកនោះ ត្រូវបានបក់ប៉ើង ដោយសារកម្លាំងខ្យល់របស់យានអវកាស។ ជាងនេះ ក្រុម
អវកាសចរ ជឿថាទង់នេះ មិនអាចស្ថិតនៅបានយូរប៉ុន្មាននោះទេ ក្នុងបរិយាកាសដូចនៅលើ
ព្រះចន្ទ។ ប្រភព​ពី NASA ក៏​បញ្ជាក់​ថា ទង់​ Apollo ទាំង​ឡាយ នៅ​លើ​ភព​ព្រះ​ចន្ទ នៅ​តែ​ឈរ
​ត្រង់​ទៅ​លើ លើក​លែង​តែ ទង់​របស់ Apollo 11 ។

ដោយការពិនិត្យទៅលើបណ្ដារូបថត ដែលថតបានពីកន្លែងផ្សេងៗគ្នាជារៀងរាល់ថ្ងៃ នៅលើ
ព្រះចន្ទ និងការពិនិត្យទៅលើការបំលាស់ទីរបស់ស្រមោល ក្រុមអ្នកវិទ្យាសាស្ដ្រ កំណត់បាននូវ
រូបរាងរបស់ទង់ជាតិអាមេរិកមួយ​ចំនួន ដោយយោងទៅលើស្រមោលរបស់វា។ និយាយរួម ទង់
នេះ នៅតែមាន “ជីវិត” ចំណែកឧបករណ៍ផ្សេងៗដែលក្រុម Apollo ទុកចោលនៅទីនោះ ក៏ត្រូវ
LROC ថតបាន។ ក៏ប៉ុន្ដែ ប្រភពពីទំព័រ gizmodo ធ្លាប់បានឱ្យដឹងថា ទង់ជាតិអាមេរិក នៅលើភព
ព្រះចន្ទបានប្រែក្លាយទៅជាពណ៌ស អស់ទៅហើយ៕

<object width="478" height="410" data="http://www.youtube.com/v/r5dtcdmjOaE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/r5dtcdmjOaE&rel=1" /></object>

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ todayifoundout