Aerofex ដែលជាក្រុមហ៊ុនអភិវឌ្ឍកង់ហោះ Aero-X (មានមូលដ្ឋាន នៅ California អាមេរិក)
ដែលធ្លាប់បានបង្កការភ្ញាក់ផ្អើល ក្នុងវិស័យបច្ចេកវិទ្យា កាលពីឆ្នាំ ២០១២ ថ្មីៗនេះ បានប្រកាស
អំពីការបញ្ចេញលក់ ផលិតផលនេះ។ ក្រុមហ៊ុននេះ ឱ្យដឹងថា Aero-X នឹងត្រូវបានដាក់លក់ក្នុង
តម្លៃ ប្រហែល ៨៥ពាន់ដុល្លារអាមេរិក នៅឆ្នាំ ២០១៧ ។

Aero-X បានជួយឱ្យក្ដីស្រមៃអំពីមធ្យោបាយធ្វើដំណើរដែលអាចហោះលើរយៈកម្ពស់ទាប បាន
ក្លាយជាការពិត។ ម៉ូដែលកង់ហោះ Aero-X របស់ក្រុមហ៊ុន Aerofex អាចហោះបានកំពស់ ៣
ម៉ែត្រ ក្នុងល្បឿន ៧២គីឡូម៉ែត្រ/ម៉ោង។ កង់ហោះ Aero-X អាចផ្ទុកបានទម្ងន់ ១៤០គីឡូក្រាម
មានកន្លែងអង្គុយចំនួន ២ និងដំណើរការម្ដង បាន ១ម៉ោង និង ១៥នាទី នៅពេលចាក់សាំង
ពេញ។

កង់ទាំង ២ របស់វា គឺជាកង្ហាធំៗ ចំនួន ២ ដែលដំណើរការស្រដៀងទៅនឹងឧត្ថម្ភាគចក្រក្នុង
ភាពយន្ដ Avatar ប៉ុន្ដែ វាត្រូវបានដាក់ពីខាងក្រោម ហើយ Aero-X ក៏អាចហោះបានពីលើទឹក
ផងដែរ។ ប៉ុន្ដែធំបំផុត គឺតម្លៃរបស់ Aero-X ថ្លៃហួសពីការស្មាន។ ប្រសិនអ្នក មានប្រាក់ ៨៥
ពាន់ដុល្លារ និងចង់បាន Aero-X អ្នកអាចបញ្ជាទិញជាមុន តាមរយៈគេហទំព័ររបស់ក្រុមហ៊ុន
Aerofex ។

<object style="display: block; margin-left: auto; margin-right: auto;" width="455" height="390" data="http://www.youtube.com/v/akA-B64RACU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/akA-B64RACU&rel=1" /></object>

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ aerofex