វ៉ែនតាដែលផលិតដោយក្រុមហ៊ុនមួយរបស់ប្រទេសអ៊ីសា្រអែល មានឈ្មោះថា Lumus មាន
លក្ខណៈដូចវ៉ែនតាធម្មតា គឺមានកញ្ចក់ថ្លាឆ្លុះ ប៉ុន្តែអនុញ្ញាតអោយអ្នកប្រើប្រាស់អាចមើល
បាននូវរូបភាពជា HD ប្រៀបបាននឹងមើលនៅលើអេក្រង់ទំហំ ៨៧អ៊ីង ដូច្នោះ។
វ៉ែនតាដែលមានបំពាក់នូវអេក្រង់ HD របស់ Lumus
បើយោងតាមប្រភពពត៌មានពីខាង Lumus អោយដឹងថាវ៉ែនតាប្រភេទថ្មីនេះក៏នឹងតៀមខ្លួន
ដាក់តាំងបង្ហាញវត្តមាននៅក្នុងពិធីតាំងពិព័រណ៌ CES ២០១២ ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុង
ខែក្រោយនេះផងដែរ។ មានលក្ខណៈខុសគ្នាស្រឡះទៅនឹងវ៉ែនតាបំពាក់អេក្រង់ 3D របស់
Sony ជាមួយនឹងការការរចនាមិនសូវស្រស់ស្អាត និងមានរូបរាងធំ, សមិទ្ធិផលរបស់ Lumus
មានរាងតូចល្មម ស្រាល រូបរាងដូចជាវ៉ែនតាប្រើប្រាស់ធម្មតានិងមានកញ្ចក់ថ្លាឆ្លុះ។
វ៉ែនតារបស់ Lumus បំពាក់ដោយបច្ចេកវិទ្យា Slideshow រូបភាពនៅលើកញ្ចក់ទាំងពីរដែល
អាចបង្កើតបាននូវរូបភាពដែលមាន resolution រហូតដល់ ១២៨០ x ៧២០ pixel (HD ៧២០p)
គឺធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ថា ហាក់បីដូចជាកំពុងតែទស្សនានៅលើអេក្រង់មួយ
ដែលមានទំហំរហូតដល់ ៨៧អ៊ីងនិងនៅរយៈចម្ងាយ ៣ម៉ែត្រយ៉ាងដូច្នោះ។ វ៉ែនតានេះក៏មាន
សមត្ថភាពអាចមើលបានទាំងទំរង់ 2D និង 3D ទៀតផង។
កញ្ចក់ទាំងពីររបស់វ៉ែនតាមានបំពាក់នូវបច្ចេកវិទ្យាដែលអាចបង្កើតបាននូវរូបភាពដែលមាន
resolution ជា HD ៧២០p
បន្ទាប់ពីសាកល្បងពិសោធរួចរាល់ Tech Crunch បានអោយដឹងថាសមិទ្ធិផលរបស់ Lumus
នេះគឺគួរអោយចាប់អារម្មណ៍ណាស់ទៅលើកំរិតគុណភាពនៃរូបភាពទាំងក្នុងទំរង់ជា 2D និង
3D ហើយបច្ចុប្បន្ន Lumus កំពុងតែធ្វើការអភិវឌ្ឍន៍នូវសមិទ្ធិផលរបស់ខ្លួនដើម្បីឆ្លើយតបនូវ
តម្រូវការរបស់កងទ័ព,ហើយមិនយូរប៉ុន្មានក្រុមហ៊ុនបានសន្យាថានឹងបញ្ចេញនូវកំនែថ្មីមួយ
ទៀតដែលមាន resolution ជា Full HD ១.០៨០p និងសំរាប់អ្នកប្រើប្រាស់ធម្មតាផងដែរ៕
ប្រភព៖ TechCrunch
ដោយ៖ រដ្ឋា