CamNews

ប្រមូលគ្នា អោយកូនបៅនៅផ្សារទំនើប ដើម្បីធ្វើបាតុកម្ម



ក្រុមស្ដ្រីជាម្ដាយនៅប្រទេស អង់គ្លេស មួយក្រុម បានប្រមូលផ្ដុំគ្នានៅមជ្ឈមណ្ឌលពាណិជ្ជ
កម្មមួយកន្លែង និងបាននាំគ្នាបំបៅកូនដោយទឹកដោះម្ដាយ ដើម្បីប្រឆាំងចំពោះអ្នកដែល
បានស្នើមិនអោយមានការបំបៅកូននៅក្នុងទីសាធារណៈ។



កាលពីពេលថ្មីៗនេះ នៅក្នុងក្រុង Brighton ប្រទេស អង់គ្លេស ស្ដ្រីប្រមាណជា ៤០នាក់
ដែលមានការគាំទ្រពីស្វាមីរបស់ពួកគេផងនោះ បានប្រមូលផ្ដុំគ្នានៅមជ្ឈមណ្ឌលពាណិជ្ជ
កម្មមួយកន្លែងដែលមានមនុស្សច្រើនឆ្លងកាត់ និងបាននាំគ្នាអោយកូនរបស់ពួកគេបៅ
បង្កើតបានជាបាតុកម្មមួយ ប្រឆាំងចំពោះយល់បល់ ដែលមានបំណងមិនអនុញ្ញាតអោយ
ស្ដ្រីជាម្ដាយបំបៅកូននៅក្នុងទីសាធារណៈ។

ស្ដ្រីម្នាក់ដែលបានដឹកនាំបាតុកម្មនេះមានឈ្មោះថា Claire Jones Hughes មានអាយុ ៣៨
ឆ្នាំ បានអោយដឹងថា កាលពីសប្ដាហ៍មុន នៅពេលខ្លួន និងស្ដ្រី ៤នាក់ផ្សេងទៀតកំពុងអោយ
កូនបៅខណៈពេលស្ថិតនៅក្នុងហាងកាហ្វេមួយ ហើយក៏ត្រូវបានគេមកដាស់តឿននិងហាម
]មិនអោយបំបៅកូនបែបនេះទៀត។ មេដឹកនាំបាតុកម្មរូបនេះបន្ថែមថា តាមពិតខ្លួនមានការ
លាកបាំងខ្លាំងណាស់ និងមិនបានរំខានដល់មនុស្សដែលនៅក្បែរខ្លួននោះដែរ។

អ្នកស្រី Hughes បាននិយាយថា ស្ដ្រីជាច្រើនក៏ធ្លាប់ត្រូវបានគេធ្វើដាក់យ៉ាងដូច្នេះដែរ បែប
នេះហើយបានជាអ្នកស្រីបានប្រើប្រាស់ប្រព័ន្ធអ៊ីនធើរណែត ដើម្បីប្រមូលគ្នាមកចូលរួមសំ
ដែងការមិនពេញចិត្តចំពោះកាយវិការរបស់មនុស្សមួយចំនួន ដែលហាមមិនអោយស្ដ្រីបំបៅ
កូននៅក្នុងទីសាធារណៈ។

ទំព័រ China Daily ដកស្រង់សំដី អ្នកស្រី Hughes ដែលបាននិយាយថា ៖ "ខ្ញុំមានកូនស្រី
២នាក់ អនាគតរបស់ពួកគេក៏នឹងមានកូន ដូច្នេះខ្ញុំមិនចង់ឃើញកូនរបស់ខ្ញុំត្រូវគេធ្វើមិន
ល្អដាក់ដូចដែលខ្ញុំធា្លប់បានជួបប្រទះនោះដែរ" ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT