ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំង លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ និង លោកឧត្តម សេនីយ៍ឯក ហ៊ឹម យ៉ាន ដែលធ្លាប់មាន តួនាទី ជាប្រធាននាយកដ្ឋាន ទៅជាអគ្គស្នងការរង នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ ព្រមទាំងប្រគល់តួនាទីដល់ លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ ជាអគ្គស្នងការរង នគរបាលជាតិ បន្ថែមលើមុខងារបច្ចុប្បន្ន (ប្រធាន នាយកដ្ឋានអង្គរក្ស) ។

យោងទៅលើអនុក្រឹត្យ ស្ដីពីការតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិកម្ពុជា ចុះហត្ថលេខា ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ បានបន្តថា រដ្ឋមន្ត្រីទទួល បន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធនិងសាមីខ្លួន ដែលមានចែងក្នុងមាត្រា ១ត្រូវ ទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមបញ្ជាក់ថា លោក ម៉ក់ ជីតូ កន្លងមកជាប្រធាននាយកដ្ឋាន កណ្ដាលនគរបាល យុត្តិធម៌ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ។ លោក ហ៊ឹម យ៉ាន កន្លងមកជា ប្រធាននាយកដ្ឋាន កណ្ដាល សណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ និង លោក ទូច ណារ៉ុថ ជាប្រធាន នាយកដ្ឋានអង្គរក្ស និង អតីតស្នងការ នគរបាលរាជធានីភ្នំពេញ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល