ប្រធានាធិបតិរុស្ស៊ី លោក Vladimir Putin កាលពីម្សិលមិញបានតែងតាំងលោក Dmitry Medvedev
អោយឡើងកាន់តំណែងជានាយករដ្ឋមន្ដ្រី បន្ទាប់ពីពិធីសច្ចាប្រណិធានចូលកាន់តំណែងប្រធានា
ធិបតិនៅឯវិមាន Kremlin ។

ប្រធានាធិបតិរុស្ស៊ី លោក Vladimir Putin កាលពីម្សិលមិញបានតែងតាំងលោក Dmitry Medvedev
អោយឡើងកាន់តំណែងជានាយករដ្ឋមន្ដ្រី សម្រាប់អណត្តិថ្មី។

AFP បានរាយការណ៍ថា ប្រធានសភាជាន់ទាបរបស់រុស្ស៊ី លោក Sergei Naryshkin បានអោយដឹង
ថា បន្ទាប់ពីពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងភ្លាម លោកប្រធានាធិបតិ Putin បានស្នើទៅកាន់
សភាក្នុងការអនុមតិលើការតែងតាំងលោក Medvedev អោយធ្វើជានាយករដ្ឋមន្ដ្រីរុស្ស៊ី។

លោក Putin ត្រូវបានគេជឿថានឹងឧទ្ទេសនាមដោយផ្ទាល់នូវបេក្ខភាពរបស់លោក Medvedev នៅ
ពេលសភាជាន់ទាបរុស្ស៊ីមានការប្រជុំសំខាន់ដំបូង ក្នុងនោះក៏រួមបញ្ចូលទាំងការបោះឆ្នោតជាផ្លូវការ
នៅក្នុងថ្ងៃនេះ។ សភាជាន់ទាបរបស់រុស្ស៊ីក៏ហាក់ដូចបានប្រាកដប្រជាថានឹងអនុមតិយល់ព្រមលើ
ការតែងតាំងខាងលើ។

អតីតប្រធានាធិបតិរុស្ស៊ី លោក Medvedev បច្ចុប្បន្ន ទទួលបានការគាំទ្រពីសមាជិកសភាជាន់ទាប
ចំនួនប្រហែលជា ២៩០កៅអី ក្នុងចំណោម ៤៥០កៅអី ខណៈដែលគាត់ត្រូវការត្រឹមតែ ២២៦កៅអី
ប៉ុណ្ណោះដើម្បីក្លាយជានាយករដ្ឋមន្រ្ដី។

អ្វីដែលគួរអោយចាប់អារម្មណ៍ នោះគឺការផ្លាស់ប្ដូរតំណែងទៅវិញទៅមក។ ក្នុងរយៈពេល ៤ ឆ្នាំ
កន្លង លោក Medvedev បានធ្វើជាប្រធានាធិបតិរុស្ស៊ី ខណៈដែលលោក Vladimir Putin ឡើងធ្វើជា
នាយករដ្ឋមន្ដ្រី ហើយពេលនេះ លោក Medvedev នឹងធ្វើជានាយករដ្ឋមន្ដ្រី ចំណែកលោក Putin ធ្វើជាប្រធានាធិបតិវិញម្ដង។

គួររំឭកថា លោក Putin បានទទួលជោគជ័យក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៤ ខែមិនា ជាមួយនឹង
សម្លេងឆ្នោតជិត ៦៤%។ នេះគឺជាការឡើងកាន់តំណែងប្រធានាធិបតិលើកទី ៣ របស់លោក បន្ទាប់
ពីការកាន់អំណាចពីរអណត្តិជាប់ៗគ្នាចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០៨។ រដ្ឋធម្មនុញ្ញថ្មីរបស់រុស្ស៊ី
បានកំណត់ថា អណត្តិប្រធានាធិបតិគឺមានរយៈពេល ៦ឆ្នាំ ដូច្នេះ លោក Putin អាចនឹងធ្វើជាម្ចាស់
វិមាន Kremlin រហូតដល់វ័យ ៧២ឆ្នាំ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE