ភ្នំពេញ ៖ កម្លាំងនគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ នៅម៉ោងប្រមាណ១៧ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ បានធ្វើការស្រាវជ្រាវ និងធ្វើការចាប់ខ្លួន មុខសញ្ញាប្លន់ ប្រដាប់អាវុធម្នាក់ ស្ថិតនៅចំណុច ផ្ទះលេខ៣៣៧ ផ្លូវលេខ២៧១ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ ផាត់ វិច្ឆិកា ហៅ ហាក់ វិច្ឆិកា ត្រូវបានឃាត់ខ្លួន បន្ទាប់ពី សង្ស័យក្នុងបទល្មើស លួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ នៅម៉ោងប្រមាណ២០៖៤០ នាទី នៅចំណុចមុខសាលាពាណិជ្ជកម្មសាស្រ្ត តាយ៉ាម៉ា ផ្ទះលេខ៩១Eo ផ្លូវលេខ៤៨៨ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ អុន ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១០២ ផ្លូវលំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មុខរបរជាសិស្ស ត្រូវបានជនសង្ស័យប្លន់ម៉ូតូមួយគ្រឿង ម៉ាកស្កូពី ពណ៌ក្រហមលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BT-2414។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានឈប់ម៉ូតូរបស់ខ្លួន អង្គុយលើម៉ូតូនៅមុខសាលាពាណិជ្ជកម្មសាស្រ្តតាយ៉ាម៉ា រង់ចាំក្មួយស្រីចេញពីសាលា ពេលនោះស្រាប់តែមានជនសង្ស័យ ពីរនាក់ជិះម៉ូតូសេ១២៥ មួយគ្រឿង មកឈប់ជិត រួចបានចុះពីលើម៉ូតូដកអាវុធខ្លី មកភ្ជង់ជនរងគ្រោះ និងវាយក្បាលជនរងគ្រោះនឹងអាវុធខ្លីនោះ បណ្តាលឲ្យបែកក្បាលហូរឈាម ប្លន់យកម៉ូតូបានសម្រេច រួចនាំគ្នាជិះគេចខ្លួន។

សាក្សីបានបន្តទៀតថា ពេលនោះមិត្តភ័ក្តជនរងគ្រោះ បានបើកម៉ូតូដេញ តាមជនសង្ស័យដែលកំពុងជិះរត់ ស្រាប់តែជនសង្ស័យដកអាវុធ បាញ់មួយគ្រាប់ គំរាមហើយបន្តគេចខ្លួនបាត់។ ក្រោយកើតហេតុសមត្ថកិច្ចបាន ធ្វើការសាកសួរបំភ្លឺជនរងគ្រោះ និងសាក្សីជុំវិញកន្លែងកើតហេតុ ព្រមទាំងយករូបថតមុខសញ្ញា ជនសង្ស័យ ចំនួន៨ សន្លឹកមកបង្ហាញជនរងគ្រោះ ពេលនោះជនរងគ្រោះបានចង្អុលចំលេខរៀងទី៣ ដែលជារូបថត ជនសង្ស័យ ផាត់ វិច្ឆិកា ជាអ្នកយកអាវុធខ្លីភ្ជង់ និងវាយក្បាលជនរងគ្រោះប្លន់ម៉ូតូ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល